រីករាយភ្ជុំបិណ្ឌ មិនអាចខ្វះម្ហូបឆ្ងាញ់ ៣មុខនេះបានទេ ពិសេស​​សម្រាប់ទៅវត្ត​ និង​ញុំា​ជួបជុំគ្រួសារ (មានវីដេអូ)

//s9.kh1.co/b5/b55a834fed7206aa1fb78b221b47f45a464e56a2.jpg
សង្គម

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​មិន​ត្រឹម​តែជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើ​បុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួប​ជុំ​គ្រួសារ​ដ៏​សប្បាយ​រីក​រាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែល​មាន​ញាតិមិត្ត​ ឬ សមាជិកគ្រួសារ​រស់​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​មិន​សូវ​បាន​ជួប​មុខ​គ្នា ។ ​

ភ្នំពេញ៖ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​មិន​ត្រឹម​តែជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើ​បុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួប​ជុំ​គ្រួសារ​ដ៏​សប្បាយ​រីក​រាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែល​មាន​ញាតិមិត្ត​ ឬ សមាជិកគ្រួសារ​រស់​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​មិន​សូវ​បាន​ជួប​មុខ​គ្នា ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរយើង​ពី​បរម​បុរាណ​មក ការ​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ ចែក​ញាតិមិត្ត​បង​ប្អូន​ញុំា​ជុំគ្នា ​​យក​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ និង​ដើម្បី​​ឧទិ្ទស​កុសល​ដល់​ជី​ដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រក​ស៊ី​មាន​បាន​។​

ដូច្នេះ​ការ​ធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ​ គឺ​ពិត​ជា​សំខាន់ ហើយ​ម្ហូប​ដែល​ខ្មែរ​យើង និយម​៖

របៀបឆាមីសួរ
របៀបឆាមីសួរ

​​. ឆាមីសួរ៖  គេ​មាន​ជំនឿ​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​អកុសល​កម្ម​ផេ្សង​ៗ​កាល​ពី​នៅ​ជា​មនុស្ស លុះ​ស្លាប់​ទៅ​តែង​តែ​កើត​ជា​ប្រែត​ ដែល​មាន​មាត់​តូចៗ​ដូច​ម្ជុល ម្លោះហើយ​ទាល់​តែ​ធ្វើ​ម្ហូប​អាហារ​ដែល​មាន​ចង្វាយ​វែង​តូច​ៗ​ដូច​មី​សួ​រ​នេះ ទើប​អាច​ទទួល​ទាន​ចូលមាត់។

របៀបស្លសម្លការី
របៀបស្លសម្លការី

. សម្លការី ៖ សម្លការី ​គឺជា​មុខម្ហូប​ដែល​មាន​គ្រឿងផ្សំ សាច់ និង​បន្លែ​ច្រើនមុខ​ ឯ​របៀប​ធ្វើ​មាន​លក្ខណៈ​សាំញ៉ាំ​បន្តិច ដូច្នេះ​ហើយ​ទើប​ពលរដ្ឋ​ខ្មែរ​កម្រ​ធ្វើ គេ​តែង​ធ្វើ​តែ​ក្នុង​ ពិធី​បុណ្យ​ធំៗ​ដូច​ជា​ចូល​ឆ្នាំ ភ្ជុំបិណ្ឌ ជាដើម ។ ប៉ុន្តែ​រសជាតិ​សម្ល​ជក់​មាត់ ដក់​ជាប់​ក្នុង​ចិត្ត មិន​អាច​បំភ្លេច​បាន​ឡើយ ជា​ពិសេស​នៅ​ពេល​ដែល​ញាំ​ជាមួយ​នឹង​នុំ​បញ្ចុក​ខ្មែរ​ថែម​បន្លែ​ពី​លើ ឬ​ជាមួយ​នឹង​នំបុ័ង​ស្រួយ​ៗពី​ក្រៅ​តែ​មាន​សាច់​ទន់​នៅ​ខាង​ក្នុង​ជាដើម។​

របៀបធ្វើនំអន្សម
របៀបធ្វើនំអន្សម

. នំអន្សម ៖ មាន​វត្តមាន​នៅ​ក្នុង​សង្គម​ខ្មែរ តាំង​ពី​បុរាណ​សម័យ​មក​ម្ល៉េះ ហើយ​ក៏​ជា​អត្តសញ្ញាណ​ជាតិ​ផង​ដែរ។ ដោយ​សារ​មាន​ភាព​​ស្មុគ​ស្មាញ​ក្នុង​ការ​ធ្វើ ដូច្នេះ​ទាល់​តែ​មាន​កម្មវិធី​ពិសេស​ ឬ​បុណ្យ​ទាន​ធំ​ៗ ទើប​ខ្មែរ​យើង​ធ្វើ ដូចជា ពិធី​រៀប​អាពាហ៍ពិពាហ៍ បុណ្យ​ចូល​ឆ្នាំ ជា​ពិសេស​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ រីឯ​រសជាតិ​វិញ​ គឺ ឌិត​ ល្មុត​ជក់​មាត់​តែ​ម្តង។

ដើម្បី​ចម្អិន​​ម្ហូប​ទាំង ៣មុខ នេះ​ឲ្យ​បាន​ឆ្ងាញ់​ពិសារ មិនអាច​ខ្វះ​បាន​ឡើយ គឺ ផលិតផលខ្នរ ។​ គ្រាន់​តែ​ដាក់​ម្សៅ​ស៊ុប​ខ្នរ ឬ ដុំ​ស៊ុប​ខ្នរ គឺ​គ្រប់​គ្រាន់នឹង​ធ្វើ​ឲ្យ​ម្ហូប មិន​ថា​តែ​ម្ហូប​ចម្អិន​សម្រាប់​រដូវ​ភ្ជុំ​នោះ​ទេ​ គឺ​គ្រប់​មុខ​ម្ហូប​តែ​ម្តង ឲ្យ​មាន​រសជាតិ​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់​ មាន​ជាតិ ។

ចង់​ដឹង​ច្បាស់​ពី​របៀប​ចម្អិន​ម្ហូប​ទាំង ៣ មុខ​នេះ ឲ្យ​ធានា​បាន​នូវ​ភាព​ឈ្ងុយ​ឆ្ងាញ់ តោះ ! មើល​វីដេអូ ខ្លី ខាង​ក្រោម ៖

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T