កូនៗទុកមួយឡែក Matthew និង Lydia បង្អួតរូបថតស្វីតៗ មិនឲ្យចាញ់គូស្នេហ៍ក្មេងៗ

//s9.kh1.co/10/10f7c4776d38fd0b9bd206fc4e43ab4a610f7b3d.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកណាថាមានកូនដើរលេងមិនសប្បាយ មិនអាចមានពេលប្រលែងលេងជាមួយប្ដីប្រពន្ធបាន? មើលតែប្ដីប្រពន្ធ Mathew និង Lydia ក៏ដឹងហើយ ឆ្លៀតកូនមិននៅ ពួកគេនាំគ្នាស្វីតឲ្យគេច្រណែនគ្រប់គ្នា។

ថៃ៖ អាចនិយាយបានថា ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀងនិងសម្ដែង Mattew និង Lydia គឺជាគ្រួសារមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានដូចពួកគេផងដែរ ព្រោះថារាល់គ្រប់សកម្មភាពពេលដែលអ្នកទាំងពីរនេះ បង្ហាញមុខជាមួយគ្នានៅតាមបណ្ដាញសង្គម ព្រមជាមួយកូនៗ ពិតជាបង្ហាញពីភាពមានសុភមង្គលក្នុងគ្រួសារខ្លាំងមិនធម្មតាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចជាពេលថ្មីៗនេះជាដើម Matthew និង Lydia ក៏ទើបតែបានបង្អួតរូបភាពថ្មីៗ ក្នុងដំណើរកម្សាន្តទៅលំហែនៅឯកោះ Krabi ជាមួយសមាជិកគ្រួសារជាច្រើន និងកូនៗរបស់ពួកគេ យ៉ាងសប្បាយរីករាយផងដែរ។ 

ប៉ុន្តែក្នុងនោះទៀតសោត ឆ្លៀតពេលដែលកូនៗតូចៗរបស់ពួកគេសម្រាកអស់នោះ ប្ដីប្រពន្ធមួយគូនេះ ពិតជាមិនឲ្យខាតពេលយូរឡើយ ដោយពួកគេបានបង្កើតអនុស្សាវរីយ៍តែពីរនាក់ជាមួយគ្នា កៀកកើយអោបថើបថតរូបស្វីតៗបង្ហាញដល់ហ្វេនៗជាច្រើនសន្លឹក ហើយអ្វីពិសេសទៀតនោះ យើងឃើញថា Matthew និង Lydia បានស្លៀកសម្លៀកបំពាក់បង្អួតសម្រស់របស់ខ្លួន និងបានបញ្ចេញសាច់យ៉ាងស៊ិចស៊ី ស្មើដៃគ្នាទាំងប្ដីទាំងប្រពន្ធតែម្ដង ធ្វើឲ្យអ្នកគាំទ្រឃើញហើយក៏មានក្ដីសុខជំនួសដែរ។

យ៉ាងណាមិញ តាមរយៈរូបភាពដែល តារាប្រុសស្រីរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម ពិតណាស់ថាមហាជនដែលជាអ្នកគាំទ្រ ក៏បានលាន់មាត់សរសើរ និងពេញចិត្តចំពោះចំណងស្នេហ៍ដ៏រ៉ូមែនទិករបស់អ្នកទាំងពីរជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Matthew និង Lydia
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T