លេងល្អណាស់យប់មិញ! James បង្កើតឱកាសបាន៥ដង ក្នុងការប្រកួតដែល Everton ផ្ដួល Spurs ក្រៅដី១-០ (មានវីដេអូ)

//s9.kh1.co/e9/e9ec47e9ddb5ecf6b7b8690d842890f8aa64a797.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Everton ផ្ដួល Spurs ក្រៅដី១-០

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធ James Rodriguez បានបង្ហាញខ្លួនឲ្យក្រុមស្ករគ្រាប់ Everton ជាផ្លូវការ ជាលើកដំបូងកាលពីយប់មិញនេះ ក្នុងជំនួបបើកឆាកក្របខណ្ឌ Premier League ទល់នឹងក្រុមម្ចាស់ផ្ទះ Tottenham Hotspur។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodriguez
កីឡាករ James Rodriguez

ក្នុងនោះដែរសង្កេតឃើញថា James បានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសគឺការបង្កើតសកម្មភាពរស់រវើកពីតំបន់បម្រើឡើងទៅតំបន់ប្រយុទ្ធ ជាក់ស្ដែងកាលពីយប់មិញ Everton ស៊ុតបាន៦ជើង ចំគោលដៅ៥ដង សម្រេចទីបាន១គ្រាប់ ហើយក្នុងចំណោមការស៊ុត៦ជើងនោះ បានមកពីការបង្កើតឱកាស ចំនួន៥ដង របស់ James ។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

១គ្រាប់ជួយឲ្យ Everton យកបាន៣ពិន្ទុពី Spurs រកបានដោយការតែតរបស់ខ្សែប្រយុទ្ធ Dominic Calvert-Lewin ក្រោមការលើកបាល់ហ្វ្រីឃីក យ៉ាងល្អពីសំណាក់កីឡាករ Lucas Digne

ការតែត របស់កីឡាករ  Calvert-Lewin
ការតែត របស់កីឡាករ  Calvert-Lewin
កីឡាករ Calvert-Lewin (ពាក់លេខ៩)
កីឡាករ Calvert-Lewin (ពាក់លេខ៩)

គួរឲ្យដឹងដែរថា ការបរាជ័យកាលពីយប់មិញ បានបង្កើតកំណត់ត្រាអាក្រក់មួយសម្រាប់អ្នកចាត់ការទូទៅក្រុម Spurs លោក Jose Mourinho ដែលជាការចាញ់ការប្រកួតថ្ងៃបើករដូវកាល ជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹក៕

កីឡាករ James Rodriguez
កីឡាករ James Rodriguez

បើចង់ឃើញការលេងរបស់ James ល្អយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T