ចំណូលថ្មីទីពីរសម្រាប់រដូវក្ដៅនេះ! Liverpool ទិញបានអ្នកចាំទីសញ្ជាតិប្រេសុីលម្នាក់ទៀតហើយ (មានវីដេអូ)

//s9.kh1.co/b6/b6022639a3116aa37621746ffb1b7bca06fa8320.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Liverpool យល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយអ្នកចាំទីវ័យក្មេងសញ្ជាតិប្រេសុីល Marcelo Pitaluga

អង់គ្លេស៖ បើយោងតាមគេហទំព័រ Globo Esporte បានឲ្យដឹងថាក្លិបហង្សក្រហម Liverpool បានសម្រេចចុះកិច្ចសន្យារយៈពេលបីឆ្នាំ ក្នុងការនាំយកអ្នកចាំទីវ័យ១៧ឆ្នាំ Marcelo Pitaluga ពីក្លិប Fluminense របស់ប្រសុីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Marcelo Pitaluga
កីឡាករ Marcelo Pitaluga
កីឡាករ Marcelo Pitaluga
កីឡាករ Marcelo Pitaluga

គួរឲ្យដឹងដែរថាសម្រាប់ការដោះដូរនេះ​ Liverpool ត្រូវចំណាយទឹកប្រាក់អស់ប្រមាណ៩៣មុឺនផោន (ឬ១លាន២សែនដុល្លារ) ឲ្យទៅក្លិប Fluminense ។ ក្នុងនោះដែរ Pitaluga នឹងក្លាយជាអ្នកចាំទីសញ្ជាតិប្រេសុីលទី២នៅក្នុងក្រុម រួមនឹងសិស្សច្បង Alisson Becker ដែលជាអ្នកចាំទីដៃទី១របស់ក្លិប។ លើសពីនេះលោក Jurgen Klopp ក៏បានរំពឹងទុកផងដែរថាកីឡាករវ័យក្មេងរូបនេះ នឹងអាចជំនួសកន្លែង Alisson Becker បាននៅប៉ុន្មានឆ្នាំខាងមុខទៀត។

កីឡាករ Marcelo Pitaluga និងសិស្សច្បងរបស់គេ
កីឡាករ Marcelo Pitaluga និងសិស្សច្បងរបស់គេ
សមត្ថភាពសង្គ្រោះបាល់របស់កីឡាករ Marcelo Pitaluga

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T