ធ្លាប់តែជានារីធម្មតាម្នាក់ ស្រាប់តែវះកាត់កែសម្ផស្សអស់ខ្ទង់មុឺនដុល្លារទៅជាមនុស្សថ្មី រហូតដល់ញៀននឹងការកែ

//s9.kh1.co/ce/ce60f195e2a815c61b9b965dd49aefe65f8ca895.png
សង្គម

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នារីម្នាក់មានឈ្មោះថា Amber May វ័យ២២ឆ្នាំ មកពីតំបន់ Midlands បានចំណាយប្រាក់អស់ជាង៣៨,០០០ផោន (ប្រមាណ៤៨,៧០០ដុល្លារអាមេរិក) ដើម្បីកែប្រែរូបរាង និងមុខមាត់របស់នាងឲ្យមើលទៅទាន់សម័យ

អង់គ្លេស៖ នារីម្នាក់មានឈ្មោះថា Amber May វ័យ២២ឆ្នាំ មកពីតំបន់ Midlands បានចំណាយប្រាក់អស់ជាង៣៨,០០០ផោន (ប្រមាណ៤៨,៧០០ដុល្លារអាមេរិក) ដើម្បីកែប្រែរូបរាង និងមុខមាត់របស់នាងឲ្យមើលទៅទាន់សម័យ។ ហើយការផ្លាស់ប្ដូរថ្មីរបស់នាង ក៏ត្រូវបានគេប្រៀបធៀបទៅនឹងតុក្កតាបាប៊ីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Amber សព្វថ្ងៃមានអាជីពជាតារាម៉ូដែល អ្នករាំ និងពិធីករទូរទស្សន៍មនុស្សពេញវ័យ ហើយនាងបានចាប់ផ្ដើមកែសម្ផស្សតាំងពីអាយុ១៨ឆ្នាំម៉្លេះ និងវះកាត់ពង្រីកសុដន់ពីទំហំ៣៤C ទៅ៣៤F ក្នុងអាយុ១៩ឆ្នាំផងដែរ។ 

ទន្ទឹមនឹងនេះ នាង Amber បានឲ្យដឹងថា កន្លងមកនេះ នាងបានចំណាយប្រាក់ចំនួនប្រមាណ១៤,០០០ដុល្លារអាមេរិក វះកាត់ពង្រីកសុដន់, ប្រមាណ១៩,២១៥ដុល្លារអាមេរិក ចាក់ខ្លាញ់ត្រគៀក,​ ប្រមាណ១០,២៤៦ដុល្លារអាមេរិក កែច្រមុះ និងប៉ុន្មានពាន់ដុល្លារអាមេរិកទៀត ទៅលើការកែ.បបូរមាត់ ថ្ពាល់ ចង្កា ថ្គាម បូករួមទាំងចាក់បន្តឹងស្បែកឲ្យក្មេងជាងវ័យ។ ហើយនាងក៏បានសារភាពដែរថា នាងពិតជាញៀននឹងការកែសម្ផស្សពិតមែន។

យ៉ាងណាមិញ ឥឡូវនេះ នាង Amber មិនទាន់ពេញចិត្តទាំងស្រុងនៃរូបរាងរបស់នាងឡើយ ហើយនាងគ្រោងនឹងវះកាត់កែសម្ផស្សបន្ថែមទៀត នាឆ្នាំ២០២១ខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Amber កាលពីមុន
នាង Amber កាលពីមុន
នាង Amber កាលពីមុន
នាង Amber កាលពីមុន
នាង Amber បច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន
នាង Amber បច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T