មិននឹកស្មាន តារាសម្តែងក្មេងចាស់ទាំង ៧ រូបនេះមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងយ៉ាងនេះសោះ

//s9.kh1.co/5a/5a6d8f6c44ade4b22b87280a06f4a15d0316b1e2.jpg
នារី

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងក្មេងចាស់ទាំង ៧ រូបនេះមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងយ៉ាងនេះសោះ

ថៃ៖ នៅពីក្រោយការងារសម្តែងរបស់តារាថៃទាំង ៧ រូបខាងក្រោមនេះពិតជាមិននឹកស្មានថា តារាប្រុសស្រីល្បីៗទាំងនេះមានភាពជិតស្និទ្ធគ្នា ស្រលាញ់គ្នា និងរាប់អានគ្នាដូចបងប្អូនបែបហ្នឹងសោះ។ ចង់ដឹងអត់ថា តើតារារូបណាដែលរាប់អានគ្នាជិតស្និទ្ធខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Anne Thongprasom និង Kimmy Kimberley
សម្រាប់តារាស្រីពីរដួងគឺ Anne និង Kimberley គឺមានភាពជិតស្និទ្ធជាមួយគ្នាយ៉ាងខ្លាំង គឺប្រៀបដូចជាបងស្រីនិងប្អូនស្រីអ៊ីចឹង។ គួរបញ្ជាក់ផងដែរថា Anne ក៏ធ្លាប់បានដឹកនាំរឿងមួយក្នុងប៉ុស្តិ៍លេខ៣ ហើយ Kimberley គឺជាតួឯកស្រីផងដែរ។

Anne Thongprasom និង Kimmy Kimberley 
Anne Thongprasom និង Kimmy Kimberley 

២. Toey Jarinporn, Noi Bussakorn និង Ken Theeradeth

រីឯតារាស្រី Toey វិញមានជិតស្និទ្ធជាមួយនឹង Ken Theeradeth និង Noi Bussakorn ដែលជាតារាសម្តែងរៀមច្បង។ មិនតែប៉ុណ្ណោះ Toey ក៏ធ្លាប់បានធ្វើដំណើរទៅប្រទេសជប៉ុនជាមួយនឹងរៀម ច្បងទាំងពីររូបនេះផងដែរ។ ហើយជារឿយៗ Toey បានទៅលេង និងសួរសុខទុក្ខដល់ផ្ទះ Ken និង Noi ថែមទៀតផង។

Toey Jarinporn, Noi Bussakorn និង Ken Theeradeth
Toey Jarinporn, Noi Bussakorn និង Ken Theeradeth

៣. Weir Sukollawat និង Ken Phupoom
ដោយឡែករវាងតារាប្រុសទាំងពីររូបនេះវិញ គឺជាមិត្តភក្តិនឹងគ្នា ទោះបីជាម្នាក់តារាសម្តែងស្រករក្រោយ និងម្នាក់ទៀតជាតារាសម្តែងរៀមច្បងក៏ដោយ។ ហើយសឹងតែគ្រប់ពេលដែលអ្នកទាំងពីរបានជួបគ្នាគឺតែងតែបង្ហោះរូប ដែលថតជាមួយគ្នានៅលើបណ្តាញសង្គម Instagram ទៀតផង៕

Weir Sukollawat និង Ken Phupoom
Weir Sukollawat និង Ken Phupoom
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T