ថៃ៖ នៅពីក្រោយការងារសម្តែងរបស់តារាថៃទាំង ៧ រូបខាងក្រោមនេះពិតជាមិននឹកស្មានថា តារាប្រុសស្រីល្បីៗទាំងនេះមានភាពជិតស្និទ្ធគ្នា ស្រលាញ់គ្នា និងរាប់អានគ្នាដូចបងប្អូនបែបហ្នឹងសោះ។ ចង់ដឹងអត់ថា តើតារារូបណាដែលរាប់អានគ្នាជិតស្និទ្ធខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Anne Thongprasom និង Kimmy Kimberley
សម្រាប់តារាស្រីពីរដួងគឺ Anne និង Kimberley គឺមានភាពជិតស្និទ្ធជាមួយគ្នាយ៉ាងខ្លាំង គឺប្រៀបដូចជាបងស្រីនិងប្អូនស្រីអ៊ីចឹង។
គួរបញ្ជាក់ផងដែរថា Anne
ក៏ធ្លាប់បានដឹកនាំរឿងមួយក្នុងប៉ុស្តិ៍លេខ៣ ហើយ Kimberley
គឺជាតួឯកស្រីផងដែរ។
២. Toey Jarinporn, Noi Bussakorn និង Ken Theeradeth
រីឯតារាស្រី Toey វិញមានជិតស្និទ្ធជាមួយនឹង Ken Theeradeth និង Noi Bussakorn ដែលជាតារាសម្តែងរៀមច្បង។ មិនតែប៉ុណ្ណោះ Toey ក៏ធ្លាប់បានធ្វើដំណើរទៅប្រទេសជប៉ុនជាមួយនឹងរៀម ច្បងទាំងពីររូបនេះផងដែរ។ ហើយជារឿយៗ Toey បានទៅលេង និងសួរសុខទុក្ខដល់ផ្ទះ Ken និង Noi ថែមទៀតផង។
៣. Weir Sukollawat និង Ken Phupoom
ដោយឡែករវាងតារាប្រុសទាំងពីររូបនេះវិញ គឺជាមិត្តភក្តិនឹងគ្នា
ទោះបីជាម្នាក់តារាសម្តែងស្រករក្រោយ និងម្នាក់ទៀតជាតារាសម្តែងរៀមច្បងក៏ដោយ។
ហើយសឹងតែគ្រប់ពេលដែលអ្នកទាំងពីរបានជួបគ្នាគឺតែងតែបង្ហោះរូប
ដែលថតជាមួយគ្នានៅលើបណ្តាញសង្គម Instagram ទៀតផង៕