ទាំងនេះជាបណ្ដុំរូបភាពកំប្លែងនៃសត្វព្រៃ ដែលក្រុមអ្នកថតរូបជុំវិញពិភពលោក ដាក់ចូលរួមប្រកួតដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ

//s9.kh1.co/21/21a1c6554586b3808900d1532cf76ecbcafa90bf.png
សង្គម

 ១៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការប្រកួតប្រជែងថតរូប ដើម្បីដណ្ដើមយកពានរង្វាន់សត្វព្រៃកំប្លែងប្រចាំឆ្នាំទី៦ ត្រូវបានចូលរួមប្រកួតយ៉ាងច្រើនកុះករ ពីបណ្ដាក្រុមអ្នកថតរូបមកពីជុំវិញពិភពលោកកាលពីថ្មីៗនេះ

បរទេស៖ ការប្រកួតប្រជែងថតរូប ដើម្បីដណ្ដើមយកពានរង្វាន់សត្វព្រៃកំប្លែងប្រចាំឆ្នាំទី៦ ត្រូវបានចូលរួមប្រកួតយ៉ាងច្រើនកុះករ ពីបណ្ដាក្រុមអ្នកថតរូបមកពីជុំវិញពិភពលោកកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយការប្រកួតប្រជែងនេះ ត្រូវបានបង្កើតឡើងដោយលោក Tom Sullam និងលោក Pual Joynson ដែលពួកគាត់ទាំងពីរគឺជាអ្នកថតរូបអាជីពខាងសព្វព្រៃ។

យោងតាមសម្ដីរបស់លោក Tom បានឲ្យដឹងថា ការប្រកួតប្រជែងថតរូប មិនត្រឹមតែផ្ដល់ស្នាមញញឺមឡើយ វាក៏បានធ្វើការជាមួយមូលនិធិ Born Free Foundation ដើម្បីបង្ហាញពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃដ៏ស្រស់ស្អាតរបស់ភពផែនដីផងដែរ។

យ៉ាងណាមិញ ខាងក្រោមនេះគឺជារូបភាពខ្លះៗដែលបានធ្វើការជ្រើសរើសចុងក្រោយ ដ៏ល្អបំផុត៖ 

១. អណ្ដើកមួយក្បាលនេះមើលទៅដូចជាមានទឹកមុខយ៉ាងមាំ និងឈ្លើយចំពោះអ្នកថតរូប។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឯរីសតមួយលើកោះ Lady Elliot ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។

អណ្ដើក
អណ្ដើក

២. ត្រីចម្រុះពណ៌ ទឹកមុខពោរពេញដោយស្នាមញញឹម ដែលមើលទៅស្រដៀងទៅនឹងត្រីក្នុងខ្សែភាពយន្ដ Disney។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឯកោះ The Canary ប្រទេសអេស៉្បាញ។

ត្រីចម្រុះពណ៌
ត្រីចម្រុះពណ៌

៣. កំប្រុកនេះ មើលទៅដូចជាវាកំពុងខំប្រឹងបញ្ចេញសំឡេង ស្រែកច្រៀង ដោយងើយក្បាលទៅខាងលើឲ្យខ្ពស់។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឯប្រទេសហុងគ្រី។

កំប្រុក
កំប្រុក

៤. ខ្លាឃ្មុំនេះ បានក្រោកឈរយ៉ាងត្រង់ខ្លួននៅក្នុងទឹក និងក្រវីដៃម្ខាងមកកាន់អ្នកថតរូប។ ហើយរូបថតនេះដែរ ត្រូវបានថតឡើងនៅឯសហរដ្ឋអាមេរិក។

ខ្លាឃ្មុំ
ខ្លាឃ្មុំ

៥. សត្វហ្សីរ៉ាហ្វមួយក្បាលមានទឹកមុខយ៉ាងស្មើ និងមួយក្បាលទៀតអើតក្បាលមកកាន់កាមេរ៉ា ដោយទឹកមុខស្រស់ស្រាយ។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅឧទ្យានជាតិ Etosha ក្នុង Namibia

សត្វហ្សីរ៉ាហ្វទាំងពីរក្បាល
សត្វហ្សីរ៉ាហ្វទាំងពីរក្បាល

៦. ស្វាមួយក្បាលកំពុងធ្វើអ្វីម៉្យាងទៅកាន់ស្វាមួយក្បាលទៀត។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅប្រទេសម៉ាឡេសុី។

ស្វាទាំងពីរក្បាល
ស្វាទាំងពីរក្បាល

៧. ហ្គូរីឡាយកដៃច្រត់ចង្កា ដែលមើលទៅហាក់បីដូចជាកំពុងគិតអ្វីម៉្យាង។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅក្នុងប្រទេសអ៊ូហ្គង់ដា។

ហ្គូរីឡា
ហ្គូរីឡា

៨. សត្វបក្សីមួយក្បាលហាក់បីដូចជាកំពុងរុះក្រចក ឬលេងឧបករណ៍តន្ត្រី។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅក្នុងរដ្ឋផ្លរីដា។

សត្វបក្សី
សត្វបក្សី

៩. ស្វាមួយក្បាលហាក់ដូចជាកំពុងជិះទោងយោលយ៉ាងសប្បាយរីករាយ ដែលតាមពិតទៅវាកំពុងតោងកន្ទុយស្វាគ្នាឯងប៉ុណ្ណោះ។ ហើយរូបនេះដែរ ត្រូវបានថតឡើងនៅប្រទេសឥណ្ឌា។

ស្វាមួយក្រុម
ស្វាមួយក្រុម

១០. ខ្លាឃ្មុំទឹកកកមួយក្បាល យកដៃបាំងមុខ ដែលមើលទៅដូចជាកំពុងអៀនកាមេរ៉ា ឬកើតទុក្ខ។ ហើយរូបនេះដែរត្រូវបានថតឡើងនៅក្នុងប្រទេសន័រវែស៕

ខ្លាឃ្មុំទឹកកក
ខ្លាឃ្មុំទឹកកក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T