អ្នកភូមិឥណ្ឌា បែកគំនិតនាំគ្នាចាប់ក្រពើមួយក្បាល ជំរិតទារប្រាក់

//s9.kh1.co/43/43204e2897486ff904d3176c7cba15fa4c4eaa9a.png
សង្គម

 ១៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកភូមិមកពីភាគខាងជើងប្រទេសឥណ្ឌា បាននាំគ្នាផ្អើលឆោឡោពេញភូមិ នៅពេលពួកគេប្រទះឃើញក្រពើមួយក្បាលប្រវែង២ម៉ែត្រ កំពុងសំងំនៅក្នុងស្រះ នៅតំបន់ដែលពួកគេរស់នៅ

ឥណ្ឌា៖ អ្នកភូមិមកពីភាគខាងជើងប្រទេសឥណ្ឌា បាននាំគ្នាផ្អើលឆោឡោពេញភូមិ នៅពេលពួកគេប្រទះឃើញក្រពើមួយក្បាលប្រវែង២ម៉ែត្រ កំពុងសំងំនៅក្នុងស្រះ នៅតំបន់ដែលពួកគេរស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ក្រុមន្ត្រីបានឲ្យដឹងថា ក្រពើខាងលើ បានមកពីតំបន់អភិរក្សធម្មជាតិក្បែរនោះ និងបង្ហាញខ្លួននៅភូមិមួយក្នុងតំបន់ Midania នៃរដ្ឋ Uttar Pradesh បន្ទាប់ពីមានជំនន់ទឹកភ្ញៀងបោកបក់ ដែលបណ្ដាលមកពីខ្យល់មូសុង កាលពីថ្ងៃអង្គារទី៨ ខែសីហាដើមសប្ដាហ៍នេះ។

ទន្ទឹមនឹងនេះដែរ អ្នកភូមិបានចាប់ក្រពើនោះ និងធ្វើការទាមទារប្រាក់ចំនួន៥០,០០០រ៉ូពី (ប្រមាណ៦៨០ដុល្លារអាមេរិក) ទើបពួកគេព្រមព្រលែងវាវិញ។ ហើយក្រុមប៉ូលិស រួមទាំងអាជ្ញាធរក្នុងតំបន់ បានចំណាយពេលជាច្រើនម៉ោងក្នុងការបញ្ចុះបញ្ចូលពួកគេឲ្យដោះលែងក្រពើផងដែរ។ យ៉ាងណាមិញ ក្រុមមន្ត្រីបានគំរាមអ្នកភូមិ ដោយប្រកាសថា ពួកគេនឹងប្រឈមជាប់ពន្ធនាគាររហូតដល់ទៅ៧ឆ្នាំ ប្រសិនបើល្មើសច្បាប់។

បើទោះជាយ៉ាងណាក៏ដោយ ទីបំផុត ក្រពើនោះក៏ត្រូវបានព្រលែងឲ្យមានសេរីភាពចូលទន្លេ Ghagra វិញនៅថ្ងៃដដែល។ ហើយអ្នកភូមិពិតជាមិនដឹងទេថា ក្រពើជាសត្វដែលត្រូវបានការពារដោយច្បាប់។ ចំពោះបញ្ហានេះដែរ វាមានសារៈសំខាន់ណាស់សម្រាប់ក្រុមមន្ត្រីក្នុងការអប់រំប្រជាជនឲ្យបានយល់ដឹងច្រើនអំពីសត្វព្រៃផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ក្រពើដែលអ្នកភូមិចាប់បាន
ក្រពើដែលអ្នកភូមិចាប់បាន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T