ភ្នំពេញ៖ បើទោះជាបី Tik Tok ត្រូវបានមហាជន និងសិល្បៈករខ្មែរជាច្រើននិយមលេងអស់រយៈពេលប្រមាណជា ៣ឆ្នាំមកហើយក្តី ប៉ុន្តែយើងសង្កេតឃើញថា ទើបតែពេលថ្មីៗនេះទេដែលតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា មាស សុខសោភា ជាដើមបានចាប់ផ្តើមលេងបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះដើម្បីជាការចែករំលែកសកម្មភាពថ្មីៗ ជាពិសេសគឺការបង្ហាញជូននូវបទ​ចម្រៀងដែលទើបនឹងចេញទៅកាន់អ្នកគាំទ្ររបស់ខ្លួនដើម្បីស្តាប់ស្តាប់កម្សាន្ត និងរាំច្រៀងតាម។

ក្នុងនោះដែរ មហាជនខ្លះបានលើកឡើងថា ត្បិត Tik Tok ជាបណ្តាញសង្គមមួយថ្មី ប៉ុន្តែចំនួនអ្នកដែលប្រើប្រាស់ App នេះនៅក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងខ្លាំង និងពេញនិយមណាស់សម្រាប់ស្រទាប់យុវវ័យ ដូច្នេះហើយទើបមានសិល្បករខ្មែរមួយចំនួន តែងតែចំណាយពេលទៅលើការលេង Tik Tok ជាមួយអ្នកគាំទ្រដើម្បីបង្កើនប្រជាប្រិយភាពឱ្យកាន់តែល្បីល្បាញមួយកម្រិតទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ព្រាប សុវត្ថិ