ស្ទើរមិនគួរឲ្យជឿ! ថ្លាន់ញីមួយក្បាល អាចមានពងបានដោយខ្លួនឯង ទោះមិនបានក្បែរពស់ឈ្មោលអស់រយៈពេល ១៥ឆ្នាំ

//s9.kh1.co/9e/9eb3d8fa1d074922c47cebbe61f6f1420d5d29f2.jpg
សង្គម

 ១២-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្លាន់ញីមួយក្បាល អាចមានពងបានដោយខ្លួនឯង ទោះមិនបានក្បែរពស់ឈ្មោលអស់រយៈពេល ១៥ឆ្នាំ

អាមេរិក៖ ថ្លាន់ញី​ អាយុ ៦២ឆ្នាំមួយក្បាល កំពុងបង្កការភ្ញាក់ផ្អើលដល់អ្នកចិញ្ចឹមជាខ្លាំង ក្រោយវាអាច​ពងបានដោយខ្លួនឯង ទោះមិនបានក្បែរពស់ឈ្មោលអស់រយៈពេល ១៥ឆ្នាំក៏ដោយ។ ហើយអ្វីដែលគួរឲ្យគត់សម្គាល់ទៀតនោះ គឺជាធម្មតាពស់ថ្លាន់ចាប់ផ្ដើមទម្លាក់ពងបាន នៅពេលវាមានអាយុចន្លោះពី ទៅ ឆ្នាំ និងបញ្ឈប់ទៅវិញ នៅមុនអាយុ៦០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពស់ថ្លាន់អាយុ ៦២ឆ្នាំ
ពស់ថ្លាន់អាយុ ៦២ឆ្នាំ

Ball pythonsRoyal pythons ជាប្រភេទពស់ថ្លាន់ដែលមានដើមកំណើតនៅអាហ្រ្វិកកណ្ដាល និងខាងលិច។ វាត្រូវបានគេយកមកចិញ្ចឹមក្នុងសួនសត្វ St Louis ក្នុងរដ្ឋ Missouri តាំងពីឆ្នាំ១៩៦០។ តែយ៉ាងណាមិញ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ វាបានបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកសួនសត្វ បន្ទាប់ពីពួកគេប្រទះឃើញស៊ុតចំនួន គ្រាប់់។

ស៊ុតពស់ថ្លាន់
ស៊ុតពស់ថ្លាន់

លោក Mark Wanner ជាគ្រប់គ្រងសួនសត្វបាននិយាយថា៖

នាងពិតជាពស់មានពង នៅវ័យចំណាស់ជាងគេ ដែលយើងបានស្គាល់ក្នុងប្រវត្ដិសាស្រ្ដ។

លោក Mark Wanner

យ៉ាងណាមិញ លោក Mark Wanner បន្ថែមថា ខាងសួនសត្វគ្រោងនឹងផ្សព្វផ្សាយព័ត៌មានអំពីអាយុកាលរបស់ពស់ និងការលទ្ធភាពបន្ដពូជរបស់វា ប្រសិនការរធ្វើតេស្ដទទួលបានជោគជ័យ។ ហើយបច្ចុប្បន្ននេះ ស៊ុតចំនួនគ្រាប់នៅមានជីវិត និងកំពុងស្ថិតក្នុងកន្លែងភ្ញាស់ ដែលគេរំពឹងថានឹងញាស់ក្នុងរយៈពេលមួយខែទៀត៕

ការធ្វើតេស្ដ
ការធ្វើតេស្ដ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T