វ៉ៃចេញធូរៗម្ដង២ហ្មង! Man UTD គ្រោងដាក់លក់ Dalot និង Rojo រួមគ្នា ក្នុងតម្លៃត្រឹមតែ…

//s9.kh1.co/36/3674403f477b735477d1747d11f696c9e86b968a.jpg
កីទ្បា

 ១២-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Man UTD គ្រោងដាក់លក់ Dalot និង Rojo រួមគ្នា ក្នុងតម្លៃត្រឹមតែ ២៨លានផោន

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United គ្រោងបញ្ចេញខ្សែការពារ Diogo Dalot និង Marcos Rojo រួមគ្នា ក្នុងតម្លៃត្រឹម ២៨លានផោន (ឬប្រមាណ ៣៥លានដុល្លារ) នៅទីផ្សារដោះដូររដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Diogo Dalot
កីឡាករ Diogo Dalot

Dalot ហាក់មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Ole Gunnar Solskjaer នោះទេ​ ជាក់ស្ដែងកាលពីរដូវកាល២០១៩/២០ កន្លងទៅ គេបង្ហាញខ្លួនបានត្រឹម១១ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ខណៈនៅរដូវក្ដៅនេះ រនាំងការពារសញ្ជាតិព័រទុយកាល់ ត្រូវបានគេរាយការណ៍មកថា ទំនងត្រូវចាកចេញពីទឹកដី Old Trafford ហើយ ដើម្បីស្វែងរកឱកាសចូលលេងច្រើនជាងមុន។

  លោក Ole Gunnar Solskjaer
  លោក Ole Gunnar Solskjaer

ដោយឡែកសម្រាប់ Rojo វិញ ក៏មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Solskjaerដែរ តួយ៉ាងកាលពីពាក់កណ្ដាលរដូវកាលមុន រូបគេត្រូវបាន​ Man UTD បញ្ជូនឲ្យក្លិបនៅអាហ្សង់ទី Estudiantes ខ្ចីជើង។

កីឡាករ Marcos Rojo
កីឡាករ Marcos Rojo

បច្ចុប្បន្ន Man UTD កំពុងព្យាយាមប្រមែប្រមូលថវិការ ដើម្បីតាមទិញតារាឆ្នើមក្រុម Borussia Dortmund កីឡាករ Jadon Sancho ។ ជាមួយគ្នានេះ បើតាមរបាយការណ៍របស់កាសែត Daily Record នាយកប្រតិបត្តិក្លិបបិសាចក្រហម​ លោក Ed Woodward ចង់លក់ Dalot និង Rojo ក្នុងតម្លៃធូរថ្លៃ នៅរដូវក្ដៅនេះ។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ក្នុងនោះដែរ ប្រភពដដែលបានបន្ថែមថា Man UTD ចង់បានតម្លៃខ្លួន​ Dalot ស្មើនឹងពេលពួកគេចំណាយទិញកីឡាកររូបនេះ ពី Porto ពោលគឺ ២០,៤លានផោន (ឬប្រមាណ ២៦លានដុល្លារ)។ ចំណែកឯ Rojo ក្លិបគ្រោងបញ្ចេញត្រឹម ៧,៤លានផោន (ឬប្រហែល ៩,៤លានដុល្លារ) ដោយសារតែកុងត្រារបស់រនាំងការពារកណ្ដាលរូបនេះ នៅទឹកដី Old Trafford នឹងផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយនេះហើយ៕

  លោក Ed Woodward
  លោក Ed Woodward

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T