Man UTD បានព្រមព្រៀងតម្លៃជាមួយ Man City ហើយ ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ

//s9.kh1.co/c4/c429f9c152590f4da834fb773ce8ebb064fe24cb.jpg
កីទ្បា

 ១២-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man UTD បានព្រមព្រៀងតម្លៃជាមួយ Man City ហើយ ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង Charlie McNeill

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងខិតជិតក្នុងការផ្ទេរយកយុវជនវ័យក្មេង Charlie McNeill បន្ទាប់ពីព្រមព្រៀងជាមួយក្លិប Manchester City ទៅលើតម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Charlie McNeill
កីឡាករ  Charlie McNeill

McNeill វ័យ១៧ឆ្នាំ​ បានផ្លាស់ចេញពីក្រុមយុវជនថ្នាលរបស់ Man UTD ទៅចូលរួមជាមួយ Man City កាលពី៦ឆ្នាំ​មុន ក្នុងតម្លៃ១ម៉ឺន២ពាន់ផោន (ឬប្រមាណ ១ម៉ឺន៥ពាន់ដុល្លារ) ។

ជាមួយគ្នានេះ គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ​ក្នុងក្រុមកម្រិតយុវជន ដោយរកបាន៦០០គ្រាប់ ហើយក៏ត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម១៦ឆ្នាំផងដែរ។

កីឡាករ  Charlie McNeill (ពាក់លេខ៩)
កីឡាករ Charlie McNeill (ពាក់លេខ៩)

McNeill បានបដិសេធកុងត្រាថ្មីពី​ Man City ដោយរូបគេមានបំណងចង់ផ្លាស់ទៅក្លិបផ្សេង ហើយបើយោងតាមការចុះផ្សាយរបស់កាសែត Manchester Evening News ក្លិប Man UTD បានយល់ព្រមចំណាយ ៧៥ម៉ឺនផោន (ឬប្រហែល ៩៥ម៉ឹនដុល្លារ) ជាមួយនឹងប្រាក់បន្ថែមផ្សេងៗទៀតអាចឈានដល់ប្រមាណ១.៧លានដុល្លារ ទៅឲ្យ Man City ក្នុងការនាំយកជើងស៊ុតវ័យក្មេងរូបនេះ ត្រឡប់មកទឹកដី Old Trafford វិញ ៕

កីឡាករ Charlie McNeill 
កីឡាករ Charlie McNeill 

ប្រភពM.E.N

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T