ដោយសារតែប្រាក់ពលកម្មថ្លៃពេក ទើបធ្វើឲ្យ Juventus និង Inter ពិបាកយកខ្សែការពារឆ្នើមរបស់ R. Madrid រូបនេះមកលេងនៅ Serie A

//s9.kh1.co/bb/bb3bff7c75da7759cbb305fd1e5fe2e12ad710e0.jpg
កីទ្បា

 ១២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Juventus និង Inter ពិបាកយក Marcelo ទៅលេងនៅ Serie A ដោយសារតែប្រាក់ពលកម្មកីឡាកររូបនេះថ្លៃពេក

បរទេស៖ បើតាមគេហទំព័រ AS បានឲ្យដឹងថាក្លិប Juventus និង​ Inter Milan បានធ្វើការដាក់សំណើទៅក្លិប Real Madrid ក្នុងគោលបំណងនាំយកកីឡាករខ្សែការពារ Marcelo មកលេងនៅ Serie A ។ ប៉ុន្តែដោយសារតែប្រាក់ពលកម្មកីឡាករវ័យ៣២ឆ្នាំរូបនេះថ្លៃពេកទើបធ្វើឲ្យក្លិបអ៊ីតាលីទាំងពីរនេះស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្ត ពោល Marcelo សុីថ្លៃដល់ទៅ៨លានអឺរ៉ូ (ឬប្រមាណ៩លានដុល្លារ) ក្នុងមួយរដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marcelo
  កីឡាករ Marcelo

គួរឲ្យដឹងថាចាប់តាំងពី Real Madrid ទិញយកកីឡាករ Ferland Mendy មករួមក្រុមកាលពីរដូវកាលមុននេះ Marcelo មិនសូវបានបង្ហាញខ្លួនជាជម្រើសទី១ឲ្យលោក Zinedine Zidane ដូចរដូវកាលមុនៗនោះទេ ពោលភាគច្រើនបានត្រឹមអង្គុយជាកីឡាករបម្រុង។ យ៉ាងណាមិញ នៅក្នុងរយៈពេលជាង១០រដូវកាលចុងក្រោយនេះ Marcelo ដើរតួយ៉ាងសំខាន់នៅតំបន់ការពារស្លាបឆ្វេងរបស់ Real Madrid ពោលរូបគេអាចឈ្នះពានសរុបជាមួយក្លិបយក្សអេស៉្បាញមួយនេះបានដល់ទៅ ២២គ្រឿងឯណោះ៕ 

  កីឡាករ Ferland Mendy
  កីឡាករ Ferland Mendy
  កីឡាករ Marcelo និង Gareth Bale
  កីឡាករ Marcelo និង Gareth Bale

ប្រភពas

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T