ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ AFC Champions League តំបន់អាស៊ីបូព៌ាត្រូវបានពន្យារពេលដល់ ខែវិច្ឆិកា

//s9.kh1.co/02/0230a8be2f7fb9cc63878f3d0e101f788194e57d.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ការប្រកួតពានរង្វាន់ AFC Champions League តំបន់អាស៊ីបូព៌ាត្រូវបានលើកទៅធ្វើនៅចន្លោះថ្ងៃទី ១៥ ខែវិច្ឆិកាដល់ថ្ងៃទី ១៣ ខែធ្នូវិញ

គូឡាឡាំពួ៖ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានប្រកាសធ្វើបច្ចុប្បន្នភាពទៅប្រតិទិនប្រកួតឆ្នាំ ២០២០ របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ក្នុងគោលបំណងដើម្បីជម្នះការលំបាកដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺ COVID-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

AFC បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនថា ការប្រកួតពានរង្វាន់ AFC Champions League តំបន់អាស៊ីបូព៌ាដែលត្រូវបានគ្រោងនឹងចាប់ផ្តើមឡើងវិញនៅពាក់កណ្តាលខែតុលានោះ ឥឡូវនេះត្រូវបានលើកទៅធ្វើនៅចន្លោះថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៣ ខែធ្នូវិញ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League កំពុងត្រូវបានលេងនៅតំបន់ភាគខាងលិចនាថ្ងៃទី ១៩ ខែធ្នូក្នុងការប្រកួតតែមួយជាជាងទម្រង់លេងក្នុងនិងក្រៅផ្ទះ។

រូបតំណាង
រូបតំណាង

ស្ថាប័នគ្រប់គ្រងបាល់ទាត់អាស៊ីបានថ្លែងថា “គណៈកម្មាធិការប្រតិបត្តិរបស់ AFC បានទទួលស្គាល់ថាការរីករាលដាលនៃជំងឺ COVID-១៩ បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ AFC ក្នុងការរៀបចំការប្រកួតប្រជែងរបស់ខ្លួន។”

ជាមួយគ្នានេះការប្រកួតពានរង្វាន់ AFC U-16 និង AFC U-19 ដែលគ្រោងធ្វើនៅប្រទេសបារ៉ែន និងអ៊ូបេគីស្ថាននៅឆ្នាំនេះក៏ត្រូវបានពន្យារពេលដល់ដើមឆ្នាំ ២០២១។

ជាងនេះទៀតបញ្ហាប្រឈមដែលបានបង្កដោយជំងឺ COVID-១៩ បានធ្វើឱ្យកិច្ចរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AFC លើកទី ៣០ ដោយផ្ទាល់នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៩ ខែធ្នូមិនអាចទៅរួច ហើយការប្រជុំនេះនឹងត្រូវធ្វើឡើងតាមអ៊ីនធឺណេតជំនួសវិញ។

រូបតំណាង
រូបតំណាង

AFC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួនបានទទួលការជូនដំណឹងពីក្លិប Al Wahda នៃប្រទេសអារ៉ាប់រួមថា ក្លិបមិនអាចធ្វើដំណើរទៅប្រទេសកាតាដើម្បីប្រកួតប្រជែងក្នុងងព្រឹត្តិកាណ៍ AFC Champions League ក្នុងតំបន់អាស៊ីភាគខាងលិចបានទេ បន្ទាប់ពីសមាជិកជាច្រើននៃក្លិបនេះបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩។

គួរបញ្ជាក់ផងដែរថា ក្លិប Al Wahda បច្ចុប្បន្នស្ថិតនៅលំដាប់ទី ២ ក្នុងពូល A ។ ហើយ AFC បាននិយាយថា ការស្នើសុំពន្យារពេលនៃការប្រកួតក្នុងពូលនេះមិនអាចត្រូវបានដោះស្រាយទេដោយសារតែការត្រៀមលក្ខណៈដែលក្រុមជាច្រើនបានធ្វើដំណើរទៅកាន់ប្រទេសកាតារួចហើយសម្រាប់ការប្រកួតនេះដែលនឹងត្រូវចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៤ ខែកញ្ញា៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T