កុំចេះតែហ៊ាន! បណ្ដោយឲ្យក្មេងមិនទាន់គ្រប់អាយុបើកឡានធំ ហើយថតវីដេអូបង្ហោះ មានអី ប៉ូលិសកំពុងរកមុខ (មានវីដេអូ)

//s9.kh1.co/e6/e6ce00ae93349a835bf33633df9a5815356029c3.jpg
សង្គម

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប៉ូលិសអង់គ្លេស កំពុងធ្វើការស៊ើបអង្កេតលើឃ្លីបវីដេអូមួយ ដែលបង្ហាញពីការធ្វេសប្រហែស ក្នុងការបណ្ដាយឲ្យក្មេងប្រុសម្នាក់ បើកបររថយន្ដដឹកទំនិញធុនធំ នៅលើដងផ្លូវហាយវេ

អង់គ្លេស៖ ប៉ូលិសអង់គ្លេស កំពុងធ្វើការស៊ើបអង្កេតលើឃ្លីបវីដេអូមួយ ដែលបង្ហាញពីការធ្វេសប្រហែស ដោយបណ្ដាយឲ្យក្មេងប្រុសម្នាក់ បើកបររថយន្ដដឹកទំនិញធុនធំ នៅលើដងផ្លូវហាយវេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឃ្លីបវីដេអូនោះ ត្រូវបានគេចែករំលែកនៅលើកម្មវិធី Snapchat ដែលបង្ហាញពីក្មេងប្រុសម្នាក់ បានអង្គុយនៅលើកៅអីអ្នកបើកបរ ហើយកំពុងបញ្ជាចង្កូត ខណៈពេលរថយន្ដកំពុងបោះពួយទៅមុខ។ តែទោះជាយ៉ាងណា ក្នុងឃ្លីបវីដេអូមិនបានបញ្ជាក់អំពីទីតាំងច្បាស់លាស់នោះទេ តែគេជឿថា វាបានកើតឡើងនៅលើដងផ្លូវហាយវេមួយ  ជិតទីប្រជុំជន Dungannon

ជាមួយគ្នានេះ តាមរយៈសម្មភាពនានាក្នុងឃ្លីបវីដេអូ ដែលមានរយៈពេលប្រមាណ  វិនាទី គេបានឮសម្ដីអ្នកកាន់កាមេរ៉ាថតនិយាយថា «បន្ដដំណើរទៅមុខទៀត»។

យ៉ាងណាមិញ ជុំវិញករណីដែលមិនគួរកើតមានខាងលើ ត្រូវបានប៉ូលិសដាក់ការស៊ើបអង្កេត ដើម្បីវែកមុខរកជនសង្ស័យ និងនាំខ្លួនគេមកទទួលទោសតាមច្បាប់ផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ក្មេងប្រុស ដែលបើករថយន្ដ
ក្មេងប្រុស ដែលបើករថយន្ដ
សកម្មភាពលើដងផ្លូវ
សកម្មភាពលើដងផ្លូវ
សកម្មភាពលើដងផ្លូវ
សកម្មភាពលើដងផ្លូវ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T