តើនៅពេល ដែល​សត្វកណ្តុរខាំ នឹង​មាន​អាការៈអ្វី​កើត​ឡើង​ខ្លះ?

//s9.kh1.co/95/95f67272bdf9dc62b20196e0dce64369de55469d.jpg
យល់ដឹង

 ២៥-មិថុនា-២០២៣ ១១ព្រឹក · ៩ ខែមុន

កណ្តុរ​វា​អា​ចខំ​អ្នក​បាន​នៅ​ពេល​ដែល​វា​មាន​អារម្មណ៍​ថា​មិន​មាន​សុវត្ថិភាព​ ដែល​វា​កើត​ឡើង​នៅ ពេល​ដែល​អ្នក​ដាក់​ដៃរបស់​អ្នក​ចូល​ទៅ​ក្នុង​កន្លែង​ដែល​វា​រស់​នៅ​ឬក៏​កន្លែង ​ដែល​ពួកវា​កំពុង​លាក់​ពួន​ជា​ដើម​។

យល់ដឹង៖ ជាទូ​​ទៅ​សត្វ​កណ្តុរ ជា​ប្រភេទ​សត្វ ​ដែល​ខ្លាច​មនុស្ស ​ពួកវា​នឹង​មិន​ខំ ​ឬ​វាយ​ប្រហារ​ មនុស្ស​មុន​នោះ​ទេ ​ប្រសិនបើ​អ្នក​មិន​ទៅ​ចាប់ ​ឬ​វាយ​ប្រហារ​វាមុន​ ក៏ប៉ុន្តែ​នៅ​ពេល​ដែល អ្នក​ត្រូវ​សត្វ​​កណ្តុរ​ខាំ​ហើយ ​អ្នក​ក៏ត្រូវ​តែ​មាន ​នៅ​ការ​ប្រុង​ប្រ័យត្ន ​ព្រោះ​បន្ទាប់​ពី​វាខាំ​ ចាប់​ពី​២ទៅ៣ថ្ងៃបន្ទាប់ ​អាច​លេច​ចេញ​​នៅ ​​រោគសញ្ញាមួយចំនួន​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វ​កណ្តុរ
សត្វ​កណ្តុរ

ការដែល​កណ្តុរខាំ មិនមែនសុទ្ធ​តែ ​ធ្ងន់​ធ្ងរ​នោះទេ​ ក៏ប៉ុន្តែ​ក្នុង​ចន្លោះ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីពេល​ដែល ​អ្នក​ត្រូវបាន​សត្វ​កណ្តុ​រខាំ អ្នក​អាច​នឹង​ឆ្លងនៅមេរោគ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​គ្រុន​ក្តៅ​ ដែល​វាអាច​បង្ហាញ នៅ​អាការៈ​ដូច​ជា ​ឡើង​កន្ទួលក្រហម រាង​សំប៉ែត​ ឬ​មាន​ស្នាម​ជាំ នៅ​មុខ​របួស​ ហើយ​​អាចប្រែ​​ពណ៌ ពី​ក្រហម​ទៅ​ពណ៌​ស្វាយ​​។ ស្លាកស្នាម​ដែល​ត្រូវ​ សត្វ​កណ្តុរខាំ​ មើលទៅ​ដូចជា ​ស្នាម​របួស​តូ​ច​មួយ​ អាច​ធ្វើ​ឲ្យហូរ​ឈាម​  និងបណ្តាលឲ្យ​ហើម​ ហើយ​ឈឺចាប់​ឈួលៗ ​នៅ​ត្រង់ស្នាម​មុខ​របួស​។ ប្រសិន​បើ​សត្វ​កណ្តុរខាំ ​ហើយ​ចម្លងមេរោគ ​អ្នក​ក៏​អាច​សម្គាល់​ដឹង ដោយ​​មាន​ចេញ​ជា​​ខ្ទុះ​ នៅ​ត្រង់​មុខ​របួស​។

សត្វ​កណ្តុរ
សត្វ​កណ្តុរ

មួយ​វិញ​ទៀត ​សម្រាប់​អាការៈនៃ ជម្ងឺ​គ្រុន​ដោយ​សារ សត្វ​​កណ្តុរខាំ​នេះ ក៏ត្រូវ​បានគេ​​បែក​ចែក ​ចេញ​​ជា​២​ប្រភេទ​ផ្សេង​គ្នា ​ដែល​ប្រភេទ​នីមួយ​ៗ ​បណ្តាលមក​ពី​បាក់​តេរី​ផ្សេងៗពីគ្នា។ ប្រភេទ​ទីមួយ​ មាន​ឈ្មោះ​ថាStreptobacillary ដែល​ប្រភេទ​នេះ គឺ​ទូទៅ​កើតឡើង ​នៅ​ខាងប៉ែក​​អាមេរិក​ខាងជើង ខណៈទី២ Spirillary កើតមាន​ជា​ទូទៅ ​នៅ​តំបន់​អាស៊ី​។១) រោគ​សញ្ញា​​Streptobacillary នៃ​សត្វ​កណ្តុរខាំ អាច​បណ្តាល​ឲ្យ​ស្ទះ​សួត​ តែ​ជា​ធម្មតា​ឆាប់ជា សះស្បើយទៅវិញទេ។ ក៏ប៉ុន្តែ​ក្នុង​ករណីខ្លះ ​អ្នកអាច​ជួបរោគសញ្ញា ​មួយ​ចំនួន​ដូច​ខាងក្រោម ​បន្ទាប់ពី​៣ទៅ​១០ថ្ងៃបន្ទាប់​៖

*ឈឺសន្លាក់​

*គ្រុន​ក្តៅ​និង​ញាក់

*ឈឺសាច់ដុំ

*ឈឺក្បាល

*កន្ទួល​លើស្បែក​

*ក្អួត​និង​រាគ​ ជាដើម​។

ស្នាម​របួសឡើង​ហើម
ស្នាម​របួសឡើង​ហើម

២) រីឯអាការៈនៃ​​Spirillary មាន​ដូច​ជា​៖

*ឈឺក្បាល

*គ្រុនក្តៅ និង​ញាក់

*ឈឺសាច់​ដុំ

*ឈឺបំពង់កនិង​ក្អួត​

*ហើម​កូនកណ្តុរ

*ដំបៅ​នៅមុខ​របួស

*កន្ទួល​លើស្បែក​ ជាដើម​។​

វិធី​សង្គ្រោះ​បឋមនៅ ពេល​សត្វ​កណ្តុរខាំ
វិធី​សង្គ្រោះ​បឋមនៅ ពេល​សត្វ​កណ្តុរខាំ

យ៉ាងណា​មិញ ​សម្រាប់​ការព្យាបាល​វិញ ​គឺ​សូម​លាងសម្អាត ​មុខរបួសដែល​សត្វ​កណ្តុរ បាន​ខាំ​នោះ​ដោយ ​ទឹក​ក្តៅ​ឧណ្ឌៗ និង​សាប៊ូឲ្យ​បាន​ឆាប់​បំផុត។ សម្ងួត​កន្លែង​ដែល​សត្វ​កណ្តុរបានខាំ​នោះ ​ឲ្យ​ស្ងួតជាមួយ​កន្សែងស្អាត ​ហើយ​លាបថ្នាំ​អង់ទី​ប៊ី​យោទិច នៅលើមុខ​របួស​។ បន្ទាប់​មក​រុំ​ជាមួ​យ ​បង់​រុំ​ដំបៅឲ្យ​បាន​ស្អាត​។

សត្វ​កណ្តុរ
សត្វ​កណ្តុរ

ចងចាំ​មួយ​ទៀត​ថា​ ប្រសិនបើ​មុខ​​របួស​នោះ ​នៅលើម្រាម​ដៃ ដូច្នេះ​បើ​​អ្នក​មាន​ពាក់​ចិញ្ចៀន​ឬកងដៃ សូម​ប្រញាប់​ដោះ​​ចេញ​ឲ្យ​អស់​ មុនពេល​ដែល​វា​ចាប់​ផ្តើ​ម ​ហើម​ខ្លាំង​ធ្វើ​ឲ្យ​យើង​ពិបាក ​ក្នុង​ការ​ដោះវា​ចេញ​។ លើសពីនេះទៅ​ទៀត ​ប្រសិនបើ​អ្នក​មើល​ឃើញ​ថា ​អាការៈកាន់តែធ្ងន់​ធ្ងរ នៅ​បន្តហើម​ខ្លាំង ឡើង​ខ្ទុះច្រើន​​នោះ ក៏​សូម​ប្រញាប់​បញ្ជូន​អ្នក​ជម្ងឺ ទៅ​ជួប​វេជ្ជបណ្ឌិត ​ភ្លាម​ៗផងដែរ៕

ប្រភព៖ Healthline , Very Wellhealth

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T