លី លានជា ទម្លាយមូលហេតុបាត់មុខពីសិល្បៈរាប់ឆ្នាំមកនេះ

//s9.kh1.co/91/9160222b97458acb44f74dadd63e1e219e945b42.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អស់រយៈពេលជាច្រើនឆ្នាំ ដែលតារាសម្តែងចាស់វស្សា លីលានជា បានបាត់មុខពីក្នុងវិស័យសិល្បៈ ដោយមិនទទួលសម្តែងក្នុងភាពយន្តណាមួយទាល់តែសោះ ដោយសារតែមានរឿងខ្លះៗដែលតម្រូវឲ្យលោក ត្រូវរក្សារគម្លាតខ្លះពីវិស័យសិល្បៈផងដែរ។

បរទេស៖ Li Lianjie គឺជាតារាសម្តែងជើងចាស់ ក្នុងភាពយន្តវាយតប់មួយរូប ដែលត្រូវបានទស្សនិកជនទទួលស្គាល់  ដែលមានរហ័សនាមថា លី លានជា គឺជាតារាបានបកស្រាយរឿងរ៉ាវមួយចំនួនដែលបង្ខំ ចិត្តឲ្យ តារាប្រុសម្នាក់នេះ​សម្រេចចិត្តផ្អាកពីវិស័យសិល្បៈឧស្សាហកម្មភាពយន្តមួយរយៈ ដោយសារតែរឿងមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាសម្តែងរូបនេះ បានផ្អាកការសម្តែងចាប់តាំងពីខ្សែភាពយន្ត  «League Of God» បានចេញនៅក្នុងឆ្នាំ២០១៦រួចមក ដោយសារតែមានបញ្ហាសុខភាពព្រោះជំងឺ Hyperthyroidism ដែលធ្វើឲ្យអស់កម្លាំង ខ្លាំងនិង ស្រកគីឡូច្រើនផងដែរ ជាងនេះទៅទៀតនោះគឺជើងរបស់លោក គឺនៅតែមានការឈឺចាប់ត្រង់ជើង ដោយមិនអាចឈរយូរបាននោះទេ កាលពីឆ្នាំ២០០៤ តារាម្នាក់នេះ បានរងរបួសត្រង់ជើងនិង ស្ទើរតែមិនមានជីវិតត្រលប់មកវិញ ដោយសារតែប្រឹងប្រែងជួយកូនស្រី ក្នុងគ្រោះមហន្តរាយព្យុះស៊ូណាមី  នៅលើកោះម៉ាឌីវ។ 

កាលបីឆ្នាំ២០០៧ តារាប្រុសនេះ បានចុះទៅជួបសំណេះសំណាល លើកទឹកនិង បង្រៀនពីរបៀបទប់ទល់នឹង អារម្មណ៍នៃការបាក់ទឹកចិត្ត ដល់ជនរងគ្រោះដែលមានជិវិតពីគ្រោះធម្មជាតិ ដោយការសម្រេចចិត្តមួយនេះ ធ្វើឲ្យគាត់ យល់ឃើញថា ខ្លួននឹងមិនអាចផ្តោតតែលើការសម្តែងភាពយន្តតែមួយនោះទេ ដោយត្រូវជួយសង្គមនូវអ្វីដែលខ្លួនអាចធ្វើបានផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២០នេះ Li Lianjie បានត្រឡប់មកវិញជាមួយនឹង ភាពយន្តដែលកំពុងតែពេញនិយមពេញនិយមគឺខ្សែភាពយន្តដែលមានឈ្មោះថា «Mulan» ដោយដើរជាតួអង្គ The Emperor ផងដែរ

សូមចូលមើលរូបភាពខាងក្រោម៖

ឈិន ឡុងនិង លី លានជា រូបពិមុន
ឈិន ឡុងនិង លី លានជា រូបពិមុន
លី លានជា រូបពិមុន
លី លានជា រូបពិមុន
លី លានជា រូបពិមុន
លី លានជា រូបពិមុន
លី លានជា បច្ចុប្បន្ន
លី លានជា បច្ចុប្បន្ន
លី លានជា បច្ចុប្បន្ន
លី លានជា បច្ចុប្បន្ន
លី លានជា បច្ចុប្បន្ន
លី លានជា បច្ចុប្បន្ន
លី លានជា បច្ចុប្បន្ន ដើរតួជា Emperor នៅក្នុងភាពយន្ត Mulan 
លី លានជា បច្ចុប្បន្ន ដើរតួជា Emperor នៅក្នុងភាពយន្ត Mulan 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T