ចូលរួមត្រេកអរ! ស្ថាប័ន CONMEBOL អនុញ្ញាតឱ្យ Messi អាចចូលរួមក្នុងការប្រកួតវគ្គជម្រុះ World Cup ឡើងវិញហើយ

//s9.kh1.co/1e/1e45bed5373e36d4e50470040413064d29c1fcd6.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ថាកីឡាករ Lionel Messi នឹងទទួលបានសិទ្ធិក្នុងការចូលរួមប្រគួតក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២

អាហ្សង់ទីន៖ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ថាកីឡាករ Lionel Messi នឹងទទួលបានសិទ្ធិក្នុងការចូលរួមប្រកួតក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ តទល់នឹងជម្រើសជាតិប្រទេសអេក្វាទ័រនៅខែក្រោយនេះ បន្ទាប់ពីការព្យួរខ្សែប្រយុទ្ធរូបនេះត្រូវបានគេចាត់ទុកថាលែងមានសុពលភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Messi ទទួលរងការហាមឃាត់មួយប្រកួតសម្រាប់ការទាស់ទែងគ្នាជាមួយកីឡាករ Gary Medel របស់ជម្រើសជាតិប្រទេស Chile ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ Copa America កាលពីខែកក្កដាឆ្នាំមុនដែលអាហ្សង់ទីនឈ្នះ ២-១ ។

ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America
ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America

ស្ថាប័ន CONMEBOL បាននិយាយថាលក្ខន្តិកៈនៃដែនកំណត់បានបញ្ចប់បន្ទាប់ពីកន្លងផុតទៅរយៈពេលមួយឆ្នាំ ដែលមានន័យថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះអាចនឹងចូលរួមការប្រកួតនៅ La Bombonera ក្នុងទីក្រុង Buenos Aires នៅថ្ងៃទី ៨ ខែតុលា។ ក្រុមជម្រើសជាតិអាហ្សង់ទីនក៏នឹងធ្វើទស្សនកិច្ចនៅ Bolivia សម្រាប់វគ្គជម្រុះមួយផ្សេងទៀតនៅ ៥ ថ្ងៃបន្ទាប់ផងដែរ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំតំបន់បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន (AFA) លោក Claudio Tapia បានផ្ញើសំណួរទៅ CONMEBOL អំពីការព្យួរប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Lionel Messi” ។

ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America
ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America

លោក Alejandro Domingo ប្រធានស្ថាប័ន CONMEBOL បានបញ្ជាក់ថា“ បន្ទាប់ពីការបញ្ចប់ រយៈពេលមួយឆ្នាំ ឥឡូវនេះការព្យួរនេះបានផុតកំណត់ហើយ ដូច្នេះប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីនអាចចូលរួមការប្រកួតបន្ទាប់បាន” ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ FIFA World Cup លើកក្រោយនឹងត្រូវប្រកួតនៅប្រទេសកាតាចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២២៕

ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America
ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America
ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America
ទិដ្ឋភាពក្នុងការប្រគួតដណ្ដើមលេខ ៣ ក្នុងពានរង្វាន់ Copa America

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T