អ៊ីរ៉ង់ចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ​ខណៈពេលមានភាពតានតឹងជាមួយអាមេរិក

//s9.kh1.co/a9/a999ddb7ec32942a0afc67c11d1263a5433f3a26.jpg
សង្គម

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំរយៈពេល ៣ថ្ងៃ នៅជិតច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដោយសមយុទ្ធនេះធ្វើឡើងនៅពេលភាពតានតឹងកំពុងតែកើនឡើងជាមួយសហរដ្ឋអាមេរិក

តេហេរ៉ង់៖ ​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំរយៈពេល ៣ថ្ងៃ នៅជិតច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ហើយ​សមយុទ្ធនេះធ្វើឡើងនៅពេលភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងតែកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សមយុទ្ធអ៊ីរ៉ង់នៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២០
សមយុទ្ធអ៊ីរ៉ង់នៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២០

សមយុទ្ធ​ប្រចាំរបស់អ៊ីរ៉ង់​ ដែលបានចាប់ផ្តើម​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺមានការចូលរួមពីកងទ័ពជើងទឹក ជើងគោក និងជើងអាកាស​។ មិនតែប៉ុណ្ណោះ នាវាមុជទឹក ​រួមជាមួយយន្តហោះគ្មានមនុស្សបើក​របស់អ៊ីរ៉ង ក៏ត្រូវបានដាក់ពង្រាយ​ក្នុងសមយុទ្ធ​ឈុតធំនេះដែរ។

សមយុទ្ធអ៊ីរ៉ង់នៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២០
សមយុទ្ធអ៊ីរ៉ង់នៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២០

លោក Habibollah Sayyari មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់​និយាយថា សមយុទ្ធនេះត្រូវបានធ្វើឡើងក្នុងគោលបំណង បង្កើនការត្រៀមខ្លួន​ប្រឈមមុខនឹងការគំរាមកំហែងពីបរទេស ក៏ដូចជាការឈ្លានពានណាមួយដែលអាចកើតមានឡើង។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យសមយុទ្ធលោក​ Shahram Irani បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា សហរដ្ឋអាមេរិកបានដកយន្តហោះគ្មានមនុស្សបើក​របស់ខ្លួន ចេញពីតំបន់ធ្វើសមយុទ្ធនេះ បន្ទាប់ពីមានការព្រមានពីអ៊ីរ៉ង់។

សមយុទ្ធអ៊ីរ៉ង់នៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២០
សមយុទ្ធអ៊ីរ៉ង់នៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញាឆ្នាំ ២០២០

គួរជម្រាបដែរថា ទំនាក់ទំនងរវាង​រដ្ឋធានីតេហេរ៉ង់និងវ៉ាស៊ីនតោន បានឈានដល់ដំណាក់កាលយាប់យ៉ឺន​ ចាប់តាំងពីឆ្នាំ ២០១៨ គឺនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និង​បន្ថែមការដាក់ទណ្ឌកម្ម​មកលើ​ប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ៕

​យោធាអ៊ិរ៉ង
​យោធាអ៊ិរ៉ង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T