ដល់ម្លឹងផង! ឱ្យតែមានក្លិបណាហ៊ានទិញយក Gareth Bale ក្លិប​ Real Madrid សុខចិត្តធ្វើរឿងមួយនេះ

//s9.kh1.co/d8/d867c1e243a707acaefd17f0385d2a1658435a82.jpg
កីទ្បា

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើយោងតាមប្រភពព័ត៌មានអង់គ្លេសពី The Telegraph ក្រុម Real Madrid បានត្រៀមខ្លួននឹងអនុញ្ញាតឱ្យ Gareth Bale ចាកចេញដោយគ្មានតម្លៃផ្ទេរ ហើយថែមទាំងបង់ប្រាក់ឈ្នួល ៥០% របស់គាត់ថែមទៀត ប្រសិនបើមានក្លិបណាមានបំណងចង់ទិញយកខ្សែប្រយុទ្ធសញ្ជាតិវែលស៍រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចដ៏រសើបនៃការលក់កីឡាករវ័យ ៣១ ឆ្នាំរូបនេះគឺតម្លៃប្រាក់ពលកម្មដ៏ខ្ពស់របស់គាត់ ហើយមិនសូវជាបានបង្ហាញនូវភាពលេចធ្លោខ្លាំង ប៉ុន្តែក្លិបសង្ឃឹមថាគាត់នឹងរកបានក្លិបថ្មីដែលសមស្របនឹងទទួលយកនូវសំណើរនៃការផ្ទេរនេះ។

កីឡាករ Gareth Bale
កីឡាករ Gareth Bale

ក្រុមខ្លាំងពីរមកពីក្របខ័ណ្ឌ English Premier League មានក្លិបបិសាចក្រហម Manchester United និង Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកគាត់ ហើយសំណើរនេះអាចជំរុញឱ្យក្លិបទាំងពីរនេះធ្វើការចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិវែលស៍រូបនេះជាក់ជាមិនខាន។

កីឡាករ Gareth Bale
កីឡាករ Gareth Bale

កាលពីមុនបើករដូវកាលមុន Bale ត្រូវបានរារាំងដោយក្លិបមិនឱ្យផ្ទេរទៅប្រទេសចិននោះទេ ទាំងដែលការផ្ទេរទាំងស្រុងជិតសម្រេច ១០០% ទៅហើយ ហើយក្រោយមក Real Madrid បានត្រឹមសោកស្តាយចំពោះការមិនឱ្យគាត់ផ្ទេរចេញទៅប្រទេសចិននោះ។

លោក Zinedine Zidane និង កីឡាករ Gareth Bale
លោក Zinedine Zidane និង កីឡាករ Gareth Bale

គួរឱ្យកត់សម្គាល់ កីឡាករសញ្ជាតិវែលស៍រូបនេះកម្របង្ហាញមុខក្នុងជម្រើសរបស់លោក Zinedine Zidane ណាស់នារដូវកាលមុន ទោះបីជាបានលើកពាន La Liga ក៏ដោយ ហើយគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះក៏មិនមានគម្រោងដាក់ឱ្យគាត់លេងនោះទេនៅរដូវកាលដែលនឹងជិតចាប់ផ្តើមខាងមុខនេះដែរ៕

លោក Zinedine Zidane និង កិឡាករ Gareth Bale
លោក Zinedine Zidane និង កិឡាករ Gareth Bale

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T