មិនដឹងមានរឿងអ្វី នារីម្នាក់សម្រេចលោតទឹកបញ្ចប់ជីវិត បន្សល់តែបាច់ផ្កា និងស្បែកជើងមួយគូ

//s9.kh1.co/16/164b60ae6f559cbc343f60ce41c924f56b3cbf11.jpg
សង្គម

 ១១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាគួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលក្រោយនារីម្នាក់ បានសម្រេចលោតទឹកបញ្ចប់ជីវិត បន្សល់តែបាច់ផ្កា និងស្បែកជើងមួយគូ ទាំងមិនទាន់ដឹងមូលហេតុ។

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែរ មានហេតុការ៍ដ៏គួរឲ្យក្តុកក្តួលខ្លាំង ក្រោយនារីម្នាក់បានសម្រេចលោតសម្លាប់ខ្លួន នាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងហេតុការណ៍នេះ បានធ្វើឲ្យមហាជនដែលរស់នៅទីនោះពិតជាមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង ខណៈពេលដែលកន្លែងកើតហេតុឃើញបន្យល់ទុកនូវ ស្បែកជើងមួយគូ និងបាត់ផ្កាមួយបាច់ពណ៌ផ្ទៃមេឃប៉ុណ្ណោះ។ យ៉ាងណាមិញមុនពេលកើតហេតុ ប្រជាពលរដ្ឋនៅទីនោះក៏បានឃើញនាង និងមិត្តម្នាក់បានជិះឡាន រួចក៏បានឈរនៅលើស្ពានជាមួយមិត្ត ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យក្រៅ ក្រោយមកក៏ឃើញរថយន្តនោះ បើកទៅបាត់បន្សល់ទុកនាងតែឯង នៅលើស្ពាន។

ក្រោយមកនារីរូបនេះ បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោល ទោះជាសមត្ថកិច្ចមកជួយនាងយ៉ាងណាក្តី ក៏អកុសលនាងបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។ តាមរយៈហេតុកការណ៍នេះ មហាជនជាច្រើនកំពុងតែចង់ដឹងចំពោះរឿងហេតុ ដែលនាងខូចចិត្តរហូតដល់លោតទឹកបញ្ចប់ជីវិតយ៉ាងដូច្នោះ៕

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
បាច់ផ្កា និងស្បែកជើងដែលនាងបានបន្សល់ទុក
បាច់ផ្កា និងស្បែកជើងដែលនាងបានបន្សល់ទុក
បាច់ផ្កា និងស្បែកជើងដែលនាងបានបន្សល់ទុក
បាច់ផ្កា និងស្បែកជើងដែលនាងបានបន្សល់ទុក
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T