រុស្ស៊ីចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ហើយគ្រោងចែកដល់បុគ្គលិកសុខាភិបាល ចាប់ពីខែវិច្ឆិកាខាងមុខ

//s9.kh1.co/a8/a8b7f72b3fe761852864cbdd8f2c761735e04c3a.jpg
សង្គម

 ១០-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រទេសរុស្ស៊ីបានចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ហើយរដ្ឋាភិបាលគ្រោងនឹងចែកចាយវ៉ាក់សាំងនោះ ដល់បុគ្គលិកសុខាភិបាល ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ

រុស្ស៊ី៖ យោងតាមសារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ហើយរដ្ឋាភិបាលគ្រោងនឹងចែកចាយវ៉ាក់សាំងនោះ ដល់បុគ្គលិកសុខាភិបាល ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា វ៉ាក់សាំងដែលបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya កំពុងចាប់ផ្ដើមធ្វើតេស្ដលើមនុស្សដំណាក់កាលទី នៅឯស្ថាប័នវេជ្ជសាស្រ្តមួយក្នុងទីក្រុងម៉ូស្គូ ដែលនឹងមានអ្នកស្ម័គ្រចិត្ដចូលរួមចំនួន ៣១,០០០នាក់។

រូបតំណាង
រូបតំណាង

គួរម្លឹកថា រដ្ឋាភិបាលរុស្ស៊ីបានអនុម័តវ៉ាក់សាំងនេះ កាលពីដើមខែសីហាកន្លងទៅ នៅពេលវ៉ាក់សាំងទើបតែបញ្ចប់ការធ្វើតេស្ដដំណាក់កាលទីប៉ុណ្ណោះ។ វ៉ាក់សាំងប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះថា "Sputnik V" ​ដោយយកតាម​ឈ្មោះផ្កាយរណបដំបូងបង្អស់របស់អតីតសហភាពសូវៀត ដែលដាក់ឲ្យដំណើរការក្នុងឆ្នាំ១៩៥៧។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវរុស្ស៊ីមួយចំនួន ដែលចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំងបានអួតថា ពួកគេវ៉ាដាច់សហរដ្ឋអាមេរិកក្នុងការផលិតវា។

យ៉ាងណាមិញ មានអ្នកវិះគន់ទាំងនៅរុស្ស៊ី និងបរទេសបានសម្ដែងការសង្ស័យអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ព្រោះពួកគេយល់ថា វាបានបង្កើតឡើងសម្រាប់គោលបំណងនយោបាយ។ តែទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវរុស្ស៊ីបានរាយការណ៍នៅក្នុងខែនេះថា ការព្យាបាលសាកល្បងលើកដំបូងបង្ហាញថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពឡើយ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T