អ្នកនាំ​ពាក្យក្រ​សួងការ​ងារ៖ កម្ពុជា​ ជា​ប្រទេស​តែ​មួយគត់​ក្នុង​តំបន់​ ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ ក្នុង​ស្ថាន​ភាព​កូវីដ​-​១៩​

//s9.kh1.co/d4/d44927042ccdd38555e19b12b0ef9ab62558ef54.jpg
សង្គម

 ១០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រាជរដ្ឋាភិបាលសម្រេចផ្តល់ ២ដុល្លារបន្ថែមទៀតលើតួលេខ​១៩០ដុល្លារ ​​ធ្វើឱ្យប្រាក់ឈ្នួលរបស់កម្មករកើន​ដល់ ​១៩២ ដុល្លារសម្រាប់ឆ្នាំ​២០២១​

រាជរដ្ឋាភិបាលសម្រេចផ្តល់ ២ដុល្លារបន្ថែមទៀតលើតួលេខ​១៩០ដុល្លារ ​​ធ្វើឱ្យប្រាក់ឈ្នួលរបស់កម្មករកើន​ដល់ ​១៩២ ដុល្លារសម្រាប់ឆ្នាំ​២០២១​។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់​ឆ្នាំ២០២១ គឺ១៩២ដុល្លារអាមេរិក ក្នុង ១ខែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃ ១០ ខែកញ្ញានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ​ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានបង្ហើបនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា ថ្វីត្បិតកើនតិច ប៉ុន្តែកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ ដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងស្ថានភាពនៃកូវីដ ១៩នេះ។

លោកថា៖ «ថ្វីត្បិតកើនតិច ប៉ុន្តែកម្ពុជា គឺជាប្រទេសតែមួយគត់ក្នុងតំបន់ ដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមា នៅក្នុងពេលមានវិបត្តិសកលនៃជំងឺកូវីដ-១៩»។  

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងភាគីពាក់ព័ន្ធបានឯកភាពគ្នាគាំទ្រតួលេខ ១៩០​ដុល្លារ​អាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើងសម្រាប់ឆ្នាំ ២០២១។ ចំណែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២​ដុល្លារទៀត លើទឹកប្រាក់ ១៩០ដុល្លារ។ ដូច្នេះចាប់ពីថ្ងៃ ១ មករា ២០២១ កម្មករនិយោជិតនឹងមានប្រាក់​ឈ្នួល​អប្បបរមាចំនួន ១៩២ ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករពេញសិទ្ធិ និង ១៨៧ដុល្លារសម្រាប់កម្មករសាកល្បង៕

លោក ​ហេង សួរ
លោក ​ហេង សួរ
https://s9.kh1.co/__image/w=650,h=919,q=100/c7/c780feeb5d5c8b0c9d1d0d29561e7c048d762cce.png
https://s9.kh1.co/__image/w=650,h=919,q=100/a0/a0efe399a261025e539fdb2c65e9aca6d8e217cf.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T