ញាក់សាច់! ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ជិត «១០ម៉ឺននាក់» ក្នុងរយៈពេល ២៤ម៉ោង

//s9.kh1.co/57/572f65a40787d449b8737ccfc7a3024d204e3f66.jpg
សង្គម

 ១០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ រហូតដល់ជិត១០ម៉ឺននាក់ ហើយចំនួនថ្មីនេះ បានរុញករណីឆ្លងសរុបក្នុងប្រទេសឥណ្ឌាដល់ជាង ៤.៤លាននាក់

ឥណ្ឌា៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះ ក្រសួងសុខាភិបាលឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ រហូតដល់ជិត១០ម៉ឺននាក់ ហើយចំនួនថ្មីនេះ បានរុញករណីឆ្លងសរុបក្នុងប្រទេសឥណ្ឌាដល់ជាង ៤.៤លាននាក់។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួលេខផ្លូវការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ  មានអ្នកឆ្លងថ្មីចំនួន ៩៥,៧៣៥នាក់ និងស្លាប់ចំនួន ១,១៧២នាក់ ដែលជាអត្រាស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃ គិតត្រឹមរយៈពេលជាងមួយខែមកនេះ ខណៈចំនួនអ្នកស្លាប់សរុបបានកើនដល់ជាង ៧៥,០០០នាក់។

គួរឲ្យដឹងដែរថា ករណីឆ្លងនៅឥណ្ឌាបានកើនឡើងយ៉ាងគំហុកក្នុងមួយថ្ងៃ ច្រើនជាងប្រទេសដទៃ នៅពេលប្រទេសនេះ បើកដំណើរការ បារកម្សាន្ដឡើងវិញលើកដំបូងកាលពីថ្ងៃពុធកន្លងទៅ ចាប់តាំងពីមានការបិទប្រទេស។ ទន្ទឹមនឹងនេះ អត្រាស្លាប់ក៏កំពុងកើនខ្ពស់ជាងប្រទេសដទៃដែរ ដែលជាមធ្យមមានអ្នកស្លាប់ជាង ១,០០០នាក់ក្នុងមួយថ្ងៃៗ ក្នុងរយៈពេលសប្ដាហ៍ចុងក្រោយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ការស្ទង់កម្ដៅ
ការស្ទង់កម្ដៅ
ការធ្វើតេស្ដ
ការធ្វើតេស្ដ
ពលរដ្ឋឥណ្ឌាកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
ពលរដ្ឋឥណ្ឌាកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T