ក្នុងខ្លួនមានជាតិពុលច្រើនពេក នឹងបង្ហាញសញ្ញាទាំងនេះចេញមក

//s9.kh1.co/4d/4d96efb3101eac4b3bf1779a4d2c53a3815cf2f9.jpg
នារី

 ១០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំណី​អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី ព្រោះកាប្រើប្រាស់​ថ្នាំ​ឲ្យ​ឆាប់​បាន​ផល បូករួម​ថ្នាំ​ជួយ​រក្សា​ទុក​បាន​យូរ​ទៀត​នោះ ហើយពេល​យើង​ញ៉ាំ​ទាំង​មិន​លាង​សម្អាត​ត្រឹមត្រូវ ​វា​នឹង​កកកុញ​​ក្នុង​ខ្លួន។ ក្រោយ​មក​នឹង​​ត្រូវ​សាយភាយ​ចេញ​មក​ពី​រាងកាយ ដែល​បង្ហាញ​ឲ្យ​យើង​ដឹង ព្រោះ​បម្រែបម្រួល​​មួយ​ចំនួន។

ចំណី​អាហារ​ដែល​យើង​ញ៉ាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី ព្រោះកាប្រើប្រាស់​ថ្នាំ​ឲ្យ​ឆាប់​បាន​ផល បូករួម​ថ្នាំ​ជួយ​រក្សា​ទុក​បាន​យូរ​ទៀត​នោះ ហើយពេល​យើង​ញ៉ាំ​ទាំង​មិន​លាង​សម្អាត​ត្រឹមត្រូវ ​វា​នឹង​កកកុញ​​ក្នុង​ខ្លួន។ ក្រោយ​មក​នឹង​​ត្រូវ​សាយភាយ​ចេញ​មក​ពី​រាងកាយ ដែល​បង្ហាញ​ឲ្យ​យើង​ដឹង ព្រោះ​បម្រែបម្រួល​​មួយ​ចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មិន​ត្រឹម​ចំណី​អាហារ​សម្បូរ​ជាតិ​គីមី​ច្រើន​នោះ​ទេ បើ​សូម្បី​បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​មិន​ល្អ​រាង​កាយ​ច្បាស់​ជា​មាន​ផ្ទុក​ជាតិ​ពុល​ដូច​គ្នា​។ នៅ​ពេល​ណា​ដែល​រាងកាយ​មាន​សភាព​បែប​នេះ បញ្ជាក់​ថា ក្នុង​ខ្លួន​យើង​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល និង​ត្រូវ​រក​មធ្យោបាយ​កម្ចាត់​ចេញ បើ​មិន​ដូច្នេះ​ទេ​នឹង​បង្ក​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

១- អណ្ដាត​ឡើង​ស

ជា​ធម្មតា​ផ្ទៃ​អណ្ដោត​មាន​ពណ៌​ក្រហម​ប្រឿងៗ តែ​បើ​សង្កេត​ឃើញ​វា​ឡើង​ពណ៌​ស ឬ​លឿង បញ្ជាក់​ថា​ប្រព័ន្ធ​រំលាយ​អាហារ​យើង​កំពុង​តែ​ទទួល​រង និង​ប្រឆាំង​ជាមួយ​ជាតិពុល ដែល​លើស​នៅ​ក្នុង​ខ្លួន​ហើយ។ ដំណោះស្រាយ​គួរ​លេប​ថ្នាំ​វីតាមីន C ដើម្បី​ជួយ​ជំរុញ​ឲ្យ​រាងកាយ​កម្ចាត់​ជាតិ​ពុល។

២- ឧស្សាហ៍​ទល់​លាមក

មនុស្ស​ម្នាក់​ៗ​តែងតែ​បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ តែ​បើ​សង្កេត​ឃើញ​ថា របប​អាហារ​នៅ​ដដែល តែ​បែរជា​ទល់​លាមក​ញឹកញាប់​ទៅ​វិញ ជា​រោគសញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ជាតិពុល​ក្នុង​ខ្លួន​យើង​ឡើង​ដល់​ដំណាក់កាល​លើស​កម្រិត​ហើយ។ អាស្រ័យ​ហេតុនេះ​ជម្រើស​ផឹកទឹក​ឲ្យ​ច្រើន និង​ព្យាយាម​ហាត់ប្រាណ​អាច​បញ្ចេញ​ជាតិ​ពុល​ទាំង​នោះ​តាម​រយៈ​ទឹក​នោម និង​ញើស។

៣- ប្រតិកម្ម​ចំពោះ​ក្លិន

អាការៈ​ប្រតិកម្ម​ទៅ​នឹង​ក្លិន​ខ្លាំង​ៗ​ដូចជា​វិល​មុខ ឈឺក្បាល ក្អួត​ចង្អោរ ចំពោះ​ក្លិន​ទឹកអប់ ក្លិន​ឈួល នោះ​មកពី​ជាតិ​ពុល​មាន​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក។ ក្នុង​ករណី​បែប​នេះ គួរតែ​ញ៉ាំ​​អាហារ​ដូចជា​អង្ករសម្រូប ប្រូខូលី សារ៉ាយ ផ្លែ​ប៉ោម​ខៀវ ដើម្បី​កម្ចាត់​ជាតិ​ពុល និង​ស្តារ​មុខងារ​ថ្លើម ឲ្យ​ប្រសើរ​ឡើង​វិញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T