ទិដ្ឋភាព​ប្រជាពលរដ្ឋ​ ទៅ​វត្ត​កាន់​បិណ្ឌ​ និង​ការការពារខ្លួន​ពីមេរោគ​ឆ្លង ​កូវីដ១៩ (មានវីដេអូ)

//s9.kh1.co/6d/6dc82a1179497273d5e3b60911c5b0e4bc4327fb.jpg
សង្គម

 ១០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុង​ថ្ងៃកាន់​បិណ្ឌប្រជា​ពលរដ្ឋ​ទាំងអស់ មាន​ការយល់ដឹង​ពីវិធី​ការពារខ្លួន​ពី​មេរោគ​ឆ្លងកូវីត​១៩ ដោយ​ពាក់​ម៉ាសនិង​លាងដៃនឹង​ទឹក​អាកុល​យ៉ាង​ល្អ​ផងដែរ​។​

ភ្នំពេញ​៖ កម្ពុជា​ជា​ប្រទេស​មួយ ​ដែល​គោរព​ប្រតិបត្តិ ​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​គោល ហេតុ​ដូចនេះ​ហើយ ​ទើប​បាន​ជា​ប្រជា​ពលរដ្ឋ​ខ្មែរទូទៅ ​តែង​តែ​ប្រកាន់​ខ្ជាប់ ​នៅ​ទំនៀមទម្លាប់ទៅ​វត្តអារាម​ គោរព​ព្រះសង្ឈ ​ប្រគេន​ចង្ហាន់ នៅក្នុង​ថ្ងៃនៃ​​​ពីធី​បុណ្យ​ជាតិធំៗ ដែល​ទាក់​ទង​នឹង ​ព្រះពុទ្ធសាសនា ​​ជា​ដរាប​មក​ទល់សព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាព​ប្រជាពលរដ្ឋ​ទៅ​កាន់បិណ្ឌទី៧
ទិដ្ឋភាព​ប្រជាពលរដ្ឋ​ទៅ​កាន់បិណ្ឌទី៧

ជាក់​ស្តែង ​នៅក្នុង​ឱកាស​នៃ ​ពិធីបុណ្យភ្ជុំ​បិណ្ឌ​នេះ ក៏មិន​ខុស​គ្នា ពី​ឆ្នាំមុនៗដែរ។ ថ្វី​ត្បិត ​ក្នុ​ងបរិបទ​នៃ ​ជំងឺ​កូវីត​១៩ ធ្វើ​ឲ្យចំនួន​នៃ​ ពុទ្ធ​បរិស័ទ​មាន​ការ​ថយ​ចុះ មួយចំនួន ខុស​ពី​ឆ្នាំ​មុនៗក៏​ដោយ តែ​គេ​ក៏នៅតែ​​ សង្កេត​ឃើញថា ក្នុង​អំឡុងពេលនៃ​ ការកាន់​​បិណ្ឌទី​១ដល់​ទី​៧នេះ ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ ស្រី​ប្រុស​ក្មេង​ចាស់​​ជា​ច្រើន ​បាន​ពាក់​ហូល​ផាមួង ​ក្នុង​ដៃកាន់​ស្រាក់​បាយ​ម្ហូប​ ទាន​ធូប​ ព្រម​ទាំង​​ផ្កា​ ទៅ​ប្រគេនដល់​​ព្រះ​សង្ឃ ដែល​គង់​នៅ​តាម​ទី​វត្ត​អារាម​នានា នៅ​ទូទាំង​ប្រទេស ជាហូរហែដដែល​។  

ក៏ព្រោះ​តែ ​រហូត​មក​ទល់​ពេល​នេះ ​ប្រជា​ពលរដ្ឋខ្មែរភាគ​ច្រើន​ បាន​យល់​ដឹង​ច្បាស់ ​អំពី​វិធី​សាស្ត្រ​ ការពារ​ខ្លួន​ពី កា​រឆ្លង​នៃ ​មេរោគ​កូវីដ១៩​នេះ។ មិនតែ​ប៉ុណ្ណោះ ​ក៏​មាន​ការ​អនុវត្ត ក៏​ដូចជា​វិធាន​ការ​​ការពារខ្លួន ពី​ការ​ឆ្លងនៃ មេរោគ​កូវីដ១៩នេះ ​យ៉ាង​ខ្ជាប់​ខ្ជួន​ផងដែរ​។

កញ្ញាសុខ ផល្លា រតនៈ
កញ្ញាសុខ ផល្លា រតនៈ

ក្នុង​នោះ​ដែរ ​បើ​តាម​ការ​លើកឡើង ​របស់​យុវតីមួយ​រូប​ដែល​មាន ​ឈ្មោះ​ថា​ សុខ ផល្លា រតនៈ បាន​រៀប​រាប់អំពី ​វិធីសាស្រ្ត​ការ​ពារខ្លួន ក្នុង​ពេល​ដែល​មក​កាន់បិណ្ឌ ​នៅ​វត្ត​ក្នុង​ចំណោម​ មនុស្សជា​ច្រើន​នេះ​ថា ​កញ្ញា​​បាន​​ពាក់​ម៉ាស លាង​ដៃ​និងទឹក​​អាកុលឬ ​ជែលជា​ប្រចាំ ដើម្បី​បង្ការពី​ការរីករាលដាល​បន្ថែម ​នៃ​មេរោគ​កូវីដ១៩​នេះ​។

កញ្ញាយី កែវ​ពិសី
កញ្ញាយី កែវ​ពិសី

មិន​ខុស​គ្នា​ពី ​យុវតី​ខាងលើ​នេះ​ទេ យុវតី​ យី កែវ​ពិសី​ ក៏​មាន​ការការពារខ្លួន ​ដោយ​ការ​ពាក់​ម៉ាស រួម​ទាំងលាង​ដៃ ​ដើម្បី​បង្ការការ​ឆ្លង​ នៃ​មេរោគ​នេះ ក្នុង​អំឡុង​មក​វត្ត កាន់បិណ្ឌនេះ​ដូចគ្នា​ដែរ​​​​។ ក្រៅ​ពី​នេះ​ពិសី​ ក៏​បាន​លើកឡើងបន្ថែម ​បែបនេះ​ថា មិន​ថាតែ​​​ពុទ្ធ​បរិស័ទ ចំណុះជើង​វត្ត​ជា​ច្រើន ​ដែល​មក​កាន់​បិណ្ឌ​នេះ ​មាន​ការការពារខ្លួន​បាន ​​យ៉ាងល្អនោះទេ​​ តែ​​សូម្បី​តែ​ព្រះសង្ឃ ក៏មានការ​ការពារ ដោយ​ការពាក់​ម៉ាស និង​បាញ់អាកុល ​ដូចគ្នា​ដែរ​។

ហើយ​ជា​ចុង​ក្រោយ យុវតី​រូប​នេះ ក៏​សូម​ផ្តាំផ្ញើរ​ប្រជាពលរដ្ឋខ្មែរ​ ទាំង​អស់​ត្រូវ​មាន ការការពារខ្លួន​ ពី​ជំងឺកូវីដ១៩  យើង​ត្រូវ​រួម​គ្នាពាក់​ម៉ាស លាង​ដៃ​ជាមួយ​នឹង​ជែល ឬទឹក​អាកុល។ ទោះបី​ជា​មេរោគ​នេះ​ កាត់​បន្ថយ​ក្នុង​ប្រទេស​ ក៏ពិត​មែន​ តែ​យើង​ក៏​នៅតែ ​មិនទាន់ដឹង​ថា​ ពេល​ណា​វា​នឹងបាត់ ទៅ​ទាំងស្រុង​​ដែរ​។ ដូច្នេះ​យើ​ងត្រូវ​រួម​គ្នា ​ប្រឆាំង​នឹង​ជម្ងឺ​កូវីដ​១៩ ដើម្បី​ប្រទេស​កម្ពុជា ​ទាំងអស់គ្នា​

វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T