មកដឹង Ronaldo បង្ហាញចំណាប់អារម្មណ៍យ៉ាងណាខ្លះក្រោយរកបាន២គ្រាប់យប់មិញ

//s9.kh1.co/5c/5c060a298807a108c2d6e322682b592551ae2eab.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Ronaldo តែងតែមានអារម្មណ៍ថាឲ្យតែលេងក្នុងកីឡាដ្ឋានរបស់ស៊ុយអែតយប់មិញនេះ ដឹងតែគេរកគ្រាប់បានតែម្តង

បរទេស៖ នៅការប្រកួត UEFA Nations League 2020 ក្នុងកីឡាដ្ឋាន Friends Arena យប់មិញ កីឡាករ Cristiano Ronaldo រកបាន២គ្រាប់ឲ្យជម្រើសជាតិព័រទុយកាល់ យកឈ្នះម្ចាស់ផ្ទះស៊ុយអែត២ទល់នឹង០។ ហើយ២គ្រាប់នេះដែរធ្វើឲ្យ Ronaldo ក្លាយជាកីឡាករក្នុងទ្វីបអឺរ៉ុបដំបូងគេបង្អស់ដែលអាចរកបានលើស១០០គ្រាប់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ដោយឡែកខាងក្រោមនេះជាចំណាប់អារម្មណ៍របស់គេ ក្រោយការប្រកួតយប់មិញនេះ៖

ខ្ញុំតែងតែមានអារម្មណ៍ថាឲ្យតែលេងនៅក្នុងកីឡាដ្ឋានមួយនេះ ដឹងតែអាចរកគ្រាប់បានតែម្តង។ ខ្ញុំសប្បាយចិត្តណាស់ដែលអាចរកបាន២គ្រាប់នៅក្នុងការប្រកួតនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តនោះ គឺអាចជួយឲ្យព័រទុយកាល់បាន៣ពិន្ទុ។ ដោយឡែកសម្រាប់គោលដៅតទៅមុខទៀតគឺ ខ្ញុំនៅតែមានអារម្មណ៍ល្អក្នុងការលេងជាមួយកីឡាករក្មេងៗទាំងនេះបន្តទៀត។ ខ្ញុំមិនចាំបាច់ប្រាប់អ្នករាល់គ្នាថាខ្ញុំជាកីឡាករល្អដាច់គេនោះទេ ទុកឲ្យសកម្មភាពដែលខ្ញុំបានធ្វើនៅលើទីលាននិយាយខ្លួនឯងទៅបានហើយ៕

   កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T