ពលរដ្ឋនៅម៉ាឡេសុី១៦១នាក់ ត្រូវផាកពិន័យម្នាក់ជាង២០០ដុល្លារ ដោយសារផឹកសុីជុំគ្នាក្នុងក្លិបកម្សាន្ត និងមិនរក្សាគម្លាតសង្គម

//s9.kh1.co/9d/9dca40441cb8c513ab1f01657c9768e16310a028.jpg
សង្គម

 ០៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី០៥ ខែកញ្ញាកន្លងទៅ ពលរដ្ឋនៅម៉ាឡេសុីចំនួន១៦១នាក់ ត្រូវបានអាជ្ញាធរផាកពិន័យជាទឹកប្រាក់ ម្នាក់១,០០០រីងហ្គីត (ប្រមាណ២៤០ដុល្លារអាមេរិក) ដែលផឹកសុីជួបជុំគ្នា ល្មើសនឹងច្បាប់របស់ប្រទេស។

ម៉ាឡេសុី៖ ពលរដ្ឋនៅប្រទេសម៉ាឡេសុីចំនួន១៦១នាក់ ត្រូវបានអាជ្ញាធរផាកពិន័យជាទឹកប្រាក់ម្នាក់១,០០០រីងហ្គីត (ប្រមាណ២៤០ដុល្លារអាមេរិក) ដោយសារផឹកសុីជួបជុំគ្នាក្នុងក្លិបកម្សាន្ត និងមិនរក្សាគម្លាតសង្គម ដែលបំពាននឹងច្បាប់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាប់ឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី០៥ ខែកញ្ញាសប្ដាហ៍មុននេះ នាវេលាម៉ោង១០:៣០នាទីយប់ ក្នុងក្លិបកម្សាន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅតំបន់ Damansara Utama។ ហើយពួកគេទាំងនោះ មានអាយុចន្លោះចាប់ពី២០ឆ្នាំរហូតដល់៤០ឆ្នាំផងដែរ។

យ៉ាងណាមិញ ក្រោយពីដោះស្រាយចប់សព្វគ្រប់ជាមួយសមត្ថកិច្ចរួចមក ពួកគេទាំងអស់ ក៏ត្រូវបានដោះលែង និងអនុញ្ញាតឲ្យវិលត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ-១៩មក នៅក្នុងប្រទេសម៉ាឡេសុីបានដាក់វិធានការយ៉ាងតឹងរុឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ហើយសូម្បីតែនៅតាមតំបន់មួយចំនួន ប្រសិនបើពលរដ្ឋមិនពាក់ម៉ាស់ នោះនឹងត្រូវផាកពិន័យជាទឹកប្រាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T