​ព្រឹត្តិការណ៍​ដាក់បង្ហាញយន្តហោះដ៏ធំបំផុតរបស់ចិន ត្រូវបានលុបចោលនៅឆ្នាំ២០២០នេះ

//s9.kh1.co/01/0157443d54f696a23aa93c5341b49afe3ac0b392.jpg
សង្គម

 ០៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​ព្រឹត្តិការណ៍​ដាក់បង្ហាញយន្តហោះដ៏ធំបំផុតរបស់ចិន ​ដែលគ្រោងនឹងធ្វើឡើងនៅ​ភាគខាងត្បូងទីក្រុងហ្ស៊ូហៃ (Zhuhai) ខែវិច្ឆិកាខាងមុខនេះ ត្រូវបានអាជ្ញាធរសម្រេចលុបចោល

ប៉េកាំង៖ ​ព្រឹត្តិការណ៍​ដាក់បង្ហាញយន្តហោះដ៏ធំបំផុតរបស់ចិន ​ដែលគ្រោងនឹងធ្វើឡើងនៅ​ភាគខាងត្បូងទីក្រុងហ្ស៊ូហៃ (Zhuhai) ក្នុងខែវិច្ឆិកាខាងមុខនេះ ត្រូវបានអាជ្ញាធរសម្រេចរំសាយចោល ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការរបស់អ្នករៀបចំកម្មវិធីបានឱ្យដឹងនៅថ្ងៃពុធនេះថា ពិព័រណ៍​យន្តហោះ និង​អវកាស​អន្តរជាតិ​ចិន ដែលតែងមានការចូលរួមពីក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Airbus SE (AIR.PA) ក្រុមហ៊ុន Boeing Co (BA.N) រួមជាមួយ​ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មចិន ​នឹងត្រូវបានកំណត់ធ្វើឡើងនៅឆ្នាំ ២០២២ ខាងមុខវិញ។

គួរជម្រាបដែរថា ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពី​ព្រឹត្តិការណ៍​ដ៏ធំបំផុត​ Farnborough Airshow របស់ចក្រភព​អង់គ្លេស ក៏ត្រូវបានរំសាយចោលនៅឆ្នាំនេះដែរ ដោយសារតែ​អាជ្ញាធរកំពុងទប់ស្កាត់មិនឱ្យមានការធ្វើដំណើរ ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩៕

​ព្រឹត្តិការណ៍​ Airshow China ក្នុងទីក្រុង Zhuhai ឆ្នាំ ២០២០
​ព្រឹត្តិការណ៍​ Airshow China ក្នុងទីក្រុង Zhuhai ឆ្នាំ ២០២០
​ព្រឹត្តិការណ៍​ Airshow China ក្នុងទីក្រុង Zhuhai ឆ្នាំ ២០១៨
​ព្រឹត្តិការណ៍​ Airshow China ក្នុងទីក្រុង Zhuhai ឆ្នាំ ២០១៨
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T