រកឃើញហើយ! ពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២០ នៅអង់គ្លេស បានទៅលើតារាឆ្នើមរូបនេះ

//s9.kh1.co/c4/c49eca735825d5f2144b75943e43412239b98acd.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២០ នៅអង់គ្លេស បានទៅលើកីឡាករ Kevin De Bruyne

អង់គ្លេស៖ ខ្សែបម្រើ Kevin De Bruyne បានផ្ដួលកីឡាករ Sadio Mane, Virgil van Dijk និង Jordan Henderson ឈ្នះពានរង្វាន់ 2020 PFA Player of the Year ដែលជាពានរង្វាន់កីឡាករអាជីពល្អបំផុតប្រចាំបាល់ទាត់អង់គ្លេស នៅឆ្នាំ២០២០នេះ ខណៈផ្នែកនារីបានទៅលើខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាការិនី Bethany England

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Kevin De Bruyne កាន់ពាន  PFA Player of the Year
  ខ្សែបម្រើ Kevin De Bruyne កាន់ពាន  PFA Player of the Year

ដោយឡែកសម្រាប់ពាន PFA Young Player of the Year ដែលជាពានរង្វាន់កីឡាករវ័យក្មេងល្អបំផុត នៅលីគអង់គ្លេសនោះ បានទៅលើខ្សែការពារស្លាបស្ដាំក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold ដោយរូបគេបានផ្ដួលគូប្រជែងខ្លាំងៗ ដែលដណ្ដើមយកពានរង្វាន់នេះ ដូចជាកីឡាករ Tammy Abraham, Mason Greenwood, Mason Mount, Marcus Rashford និង Bukayo Saka

  កីឡាករ Trent Alexander-Arnold 
  កីឡាករ Trent Alexander-Arnold 

គួររម្លឹកផងដែរថា បើទោះបានត្រឹមជួយ Man City ឈរចំណាត់ថ្នាក់លេខ២ ចាញ់ក្រុម Liverpool រហូតដល់១៨ពិន្ទុ នៅក្របខណ្ឌ​ Premier League រដូវកាលមុនក៏ដោយ ប៉ុន្តែ De Bruyne ត្រូវបានគេបោះឆ្នោតជាកីឡាករដែលមានទម្រង់លេងលេចធ្លោ ប្រចាំរដូវកាល ជាក់ស្ដែងក្នុងនាមជាខ្សែបម្រើ គេស៊ុតបាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២០ដងឯណោះ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T