ក្រុមហ៊ុន Microsoft បានដាក់ចេញការធ្វើបច្ចុប្បន្នភាពថ្មីដែលកែតម្រូវកំហុសឆ្គងចំនួន១២៩

//s9.kh1.co/1a/1a382b0105946c7554bb7eec25d8f241d4c79fcc.jpg
បច្ចេកវិទ្យា

 ០៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Microsoft បានដាក់ចេញការធ្វើបច្ចុប្បន្នភាពថ្មីដែលកែតម្រូវកំហុសឆ្គងចំនួន១២៩

កាលពីយប់ថ្ងៃអង្គារនេះ ក្រុមហ៊ុន Microsoft ទើបតែដាក់ចេញការធ្វើបច្ចុប្បន្នភាពប្រចាំខែកញ្ញា របស់ពួកគេដែលគេនិយមហៅឈ្មោះថា Patch Tuesday។ សម្រាប់ការធ្វើបច្ចុប្បន្នភាពខែនេះ ក្រុមហ៊ុនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងចំនួន ១២៩ ទៅលើកម្មវិធីចំនួន១៥ ដែលរួមមានកម្មវិធី Windows និង ASP.NET ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមបញ្ហាទាំង១២៩ខាងលើ មាន៣២ គឺទាក់ទងទៅនឹង Remote Code Execution ដែលបញ្ហានេះអាចឱ្យក្រុមអ្នកវាយប្រហារវាយលុកកុំព្យូទ័រអ្នកប្រើប្រាស់ពីចម្ងាយបាន។ ហើយអ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺ មានបញ្ហា២០ ក្នុងចំណោមទាំង៣២ នោះ ត្រូវបានចាត់ទុកថាជាបញ្ហាដ៏សំខាន់បំផុត ដែលអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់។

រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើបច្ចុប្បន្នភាពទៅលើកុំព្យូទ័ររបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ ហើយខាងក្រោមនេះគឺជាបញ្ជីឈ្មោះបញ្ហាទាំង២០ ដែលក្រុមហ៊ុន Microsoft ចាត់ទុកថាជាបញ្ហាដ៏សំខាន់បំផុត៖

- Windows (CVE-2020-1252)
- On-premise Microsoft Dynamics 365 systems (CVE-2020-16857, CVE-2020-16862)
- Windows Graphics Device Interface (GDI) (CVE-2020-1285)
- Microsoft SharePoint (CVE-2020-1200, CVE-2020-1210, CVE-2020-1452, CVE-2020-1453, CVE-2020-1576, CVE-2020-1595)
- Microsoft SharePoint Server (CVE-2020-1460)
- Windows Media Audio Decoder (CVE-2020-1593, CVE-2020-1508)
- Microsoft COM for Windows (CVE-2020-0922)
- Windows Text Service Module (CVE-2020-0908)
- Microsoft Windows Codecs Library (CVE-2020-1319, CVE-2020-1129)
- Windows Camera Codec Pack (CVE-2020-0997)
- Visual Studio (CVE-2020-16874)

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T