មកដឹងតម្លៃ ចិញ្ចៀនពេជ្រ ដេវីត ទិញឲ្យ បូព្រឹក្ស ថ្ងៃAnniversary ៤ឆ្នាំយប់មិញ ថ្លៃរហូតដល់...

//s4.kh1.co/0f/0f6546d8b76c57b207bed37bfbaf1ca912910d1c.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញជាថ្ងៃខួប Anniversary ៤ឆ្នាំ របស់តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ដែលទាក់ទងគ្នាអស់រយៈពេល៤ឆ្នាំ។

ភ្នំពេញ៖ ពេលវេលាពិតជាដើរលឿន មួយពព្រិចភ្នែកសោះ តារាចម្រៀងដ៏ល្បីឈ្មោះទាំងគូ កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៤ឆ្នាំ។ បើទោះបី តារាចម្រៀងរូបនេះ ធ្លាប់បានជួបព្យុះភ្លៀង ដោយការរិះគន់យ៉ាងណាក្ដី តែយើងឃើញគូស្នេហ៍មួយគូនេះ នៅតែអាចកាន់ដៃគ្នាជម្នះឧបសគ្គបាន មិនចុះចាញ់សម្បីតែបន្តិច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រោយទាក់ទងគ្នាអស់ជាច្រើនឆ្នាំមកនេះ តារាប្រុសស្រីពីររូបនេះ កាន់តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ជាពិសេស អ្នកទាំងពីរក៏បានចាប់ដៃគ្នាបើកមុខជំនួញផ្ទាល់ខ្លួនកំពុងជោគជ័យថែមទៀតផង។​

បើងាកមកមើលសមទ្ធិផលដែល គូស្នេហ៍មួយគូនេះទទួលបានវិញ គឺអ្នកទាំងពីរ មានជីវិតហ៊ឺហារ ឡូយឆាយជាងមុន មិនតែប៉ុណ្ណោះ តែងតែចំណាយលុយទិញគ្រឿងពេជ្រ ឡានស៊េរីទំនើបជាច្រើនគ្រឿង និងកំពុងសាងសង់ផ្ទះថ្មីយ៉ាងស្កឹមស្កៃថែមទៀតផង។

តួយ៉ាង កាលពីម្សិលមិញនេះ ជាថ្ងៃខួប Anniversary ៤ឆ្នាំដែលមានទំនាក់ទំនងស្នេហ៍ជាមួយគ្នា ហើយកញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត បានរៀបចំពិធីខួបស្នេហា ៤ឆ្នាំយ៉ាងរ៉ូមែនទិក មើលទៅមានក្ដីសុខខ្លាំងតែម្ដង។ លើសពីនេះទៅទៀត ដេវីត ក៏បានទិញចិញ្ចៀនពេជ្រជូនដល់ ទេព បូព្រឹក្ស ថែមទៀតផង បើទោះបី ចិញ្ចៀនមួយនោះមើលទៅតូចល្មម តែបើដឹងតម្លៃគឺថ្លៃខ្លាំង ដោយចិញ្ចៀនមួយនោះមានតម្លៃរហូតដល់ ២៧០០០ ដុល្លារឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត

ចិញ្ចៀនពេជ្រ លោក ងួន ចាន់ដេវីត ទិញជូនកញ្ញា ទេព បូព្រឹក្ស 
ចិញ្ចៀនពេជ្រ លោក ងួន ចាន់ដេវីត ទិញជូនកញ្ញា ទេព បូព្រឹក្ស 
តម្លៃចិញ្ចៀនពេជ្រ លោក ងួន ចាន់ដេវីត ទិញជូនកញ្ញា ទេព បូព្រឹក្ស 
តម្លៃចិញ្ចៀនពេជ្រ លោក ងួន ចាន់ដេវីត ទិញជូនកញ្ញា ទេព បូព្រឹក្ស 
ទេព បូព្រឹក្សងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T