ក្លិប Atletico Madrid ប្រជែងជាមួយ Juventus តាមយកខ្សែប្រយុទ្ធម្នាក់នេះពី Barca

//s4.kh1.co/3b/3be3b12bb96601b2130787044a96f8228c95d799.jpeg
កីទ្បា

 ០៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លិបអេស្ប៉ាញ Atletico Madrid បានប្រជែងជាមួយក្លិបសេះបង្កង់ Juventus ទាក់ទាញយកខ្សែប្រយុទ្ធ Luis Suarez សញ្ជាតិអ៊ុយរ៉ាហ្គាយដោយហ៊ានផ្តល់ប្រាក់ពលកម្មខ្ពស់ជាងអ្វីដែល Juventus ផ្តល់ឱ្យ។

យោងតាមរបាយការណ៍ពីសារព័ត៌មាន ESPN ក្លិប Atletico Madrid បានទាក់ទងទៅភ្នាក់ងាររបស់ Luis Suarez ដោយបានលើកឡើងថា ក្រុមនៅ La Liga មួយនេះហ៊ានផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងក្លិបនៅអុីតាលី ពោលគឺ១០ លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Luis Suarez
ខ្សែប្រយុទ្ធ Luis Suarez

ខណៈពេលនេះ ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះអាចធ្វើការសម្រេចចិត្តដោយសេរីរវាងជម្រើសទាំងពីរនេះ ហើយសារព័ត៌មាន ESPN ក៏បានអះអាងដែរថា Suarez នៅតែពិចារណាថាជម្រើសអាទិភាពនោះគឺមានតែក្លិប Juventus តែប៉ុណ្ណោះ ។

ខ្សែប្រយុទ្ធ Luis Suarez
ខ្សែប្រយុទ្ធ Luis Suarez

គួរឱ្យដឹងផងដែរថា ក្នុងពេលជាមួយគ្នានេះដែរ Suarez ក៏បានធ្វើដំណើរទៅកាន់ប្រទេសអុីតាលីដើម្បីធ្វើតេស្តភាសាមុនពេលគាត់ផ្លាស់ទៅលេងនៅ Juventus ។ តាមការបញ្ជាក់នេះ យើងអាចសន្និដ្ឋានបានពីអនាគតរបស់កីឡាកររូបនេះផងដែរ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T