សត្វសមុទ្រចម្លែករាប់ពាន់ក្បាល ត្រូវគេប្រទះឃើញនៅលើឆ្នេរខ្សាច់ប្រទេសអង់គ្លេស (មានវីដេអូ)

//s9.kh1.co/3a/3a1c5f8ed9633bf794186944c7944b874b6a9926.jpg
សង្គម

 ០៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកដើរកម្សាន្ដតាមមាត់សមុទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វដ៏ចម្លែករាប់ពាន់ក្បាល បានប្រមូលផ្ដុំគ្នានៅលើគល់ឈើ ដែលរសាត់អណ្ដែតមកទើរត្រឹមឆ្នេរ

អង់គ្លេស៖ ថ្មីៗនេះ អ្នកដើរកម្សាន្ដតាមមាត់សមុទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វដ៏ចម្លែករាប់ពាន់ក្បាល បានប្រមូលផ្ដុំគ្នានៅលើគល់ឈើ ដែលរសាត់អណ្ដែតមកទើរត្រឹមឆ្នេរ Caernarfon តំបន់ North Wales ប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Martyn Green វ័យ៤៧ឆ្នាំ បានប្រទះឃើញ ខណៈពេលលោកកំពុងដើរកម្សាន្ដតាមមាត់សមុទ្រជាមួយគ្រួសារ នាថ្ងៃឈប់សម្រាក។ ដំបូងឡើយ លោកនិងគ្រួសារគិតថា វាគ្រាន់តែជាវត្ថុអណ្ដែតទឹក ហើយមើលទៅចម្លែកប៉ុណ្ណោះ។​ ប៉ុន្ដែ នៅពេលដើរចូលកាន់តែជិត និងពិនិត្យកាន់តែច្បាស់ទើបដឹងថា ជាបំណែកនៃគល់ឈើងាប់ ដែលគ្របដណ្ដប់ទៅដោយសត្វសមុទ្រចម្លែករាប់ពាន់ក្បាល។

បន្ទាប់ពីបានឃើញដូចនេះ លោក Green និងកូនប្រុស បានស្រាវជ្រាវនៅលើ Google ដើម្បីដឹងថា តើសត្វសមុទ្រទាំងនោះអាចជាអ្វី។ នៅទីបំផុតទើបដឹងថា សត្វចម្លែកដែលពួកលោកមិនធ្លាប់ឃើញពីមុននោះ ជាពួកសត្វសមុទ្រម៉្យាងឈ្មោះថា Gooseneck Barnacles ដែលមានតម្លៃថ្លៃបំផុតមួយ ហើយត្រូវបានគេចាត់ទុកជាអាហារឆ្ងាញ់ ក្នុងប្រទេសព័រទុយ⁠កាល់ និងអេស្ប៉ាញ។

លោកគិតថា មួយក្បាលមានតម្លៃប្រហែល២៥ផោន (ប្រហែល៣២ដុល្លារអាមេរិក) ហើយចំនួនសរុបដែលប្រទះឃើញនោះ មានប្រហែល២,០០០ក្បាល។ ដោយឡែក តាមការប៉ាន់ស្មានរបស់ការសែត The Scottish Sun សត្វសមុទ្រទាំងអស់នោះ អាចមានតម្លៃគួរឲ្យភ្ញាក់ផ្អើល ដល់ទៅ ម៉ឺនផោនឯណោះ (ឬប្រហែល ៦៤,៧០០ដុល្លារអាមេរិក)។

ទោះជាយ៉ាងណា លោក Green មិនបានបង្ហាញទីតាំងជាក់លាក់ ដែលលោករកឃើញទេ ដើម្បីធានាថា ជនឆ្លៀតឱកាសមិនអាចទៅដល់ទីនោះ និងបំផ្លាញពួកវាបានឡើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សត្វសមុទ្រចម្លែក
សត្វសមុទ្រចម្លែក
សត្វសមុទ្រចម្លែក
សត្វសមុទ្រចម្លែក
សត្វសមុទ្រចម្លែក
សត្វសមុទ្រចម្លែក
សត្វសមុទ្រចម្លែក
សត្វសមុទ្រចម្លែក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T