កីឡាករយុវជន ១០រូបនេះ បានផ្ទេរចេញថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈដែលពួកគេស្ថិតក្នុងវ័យត្រឹម...

//s6.kh1.co/ab/ab7ed007f7303b8c6fa39c1050fe67d44ef5f8d9.jpg
កីទ្បា

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ ១០រូបនេះ ជាយុវជនដែលបានផ្ទេរចេញថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ពិតណាស់ ស្របពេលដែលវិស័យបាល់ទាត់កាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ កីឡាករវ័យក្មេងៗក៏មានសមត្ថភាពខ្លាំងៗតាមសម័យកាលនីមួយៗដូចគ្នា។ តួយ៉ាង កីឡាករយុវជន Fábio Silva សញ្ជាតិព័រទុយហ្គាល់ដែលក្លិប Wolves ទើបតែទិញពីក្លិប Porto កាលពីពេលថ្មីៗនេះ មានតម្លៃរហូតដល់ទៅ ៤០លានផោនឯណោះ ស្របពេលរូបគេទើបមានវ័យ ១៨ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Fábio Silva ជាកីឡាករយុវជនចុងក្រោយដែលមានតម្លៃផ្ទេរថ្លៃ<br>
Fábio Silva ជាកីឡាករយុវជនចុងក្រោយដែលមានតម្លៃផ្ទេរថ្លៃ

ខាងក្រោមនេះ ជាកីឡាករយុវជន ១០រូប ដែលមានតម្លៃផ្ទេរថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប ខណៈពួកគេទើបមានវ័យ ១៨ឆ្នាំ និង១៩ឆ្នាំ ប៉ុណ្ណោះ៖

១០-អតីតយុវជនខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Javier Saviola វ័យ ៣៨ឆ្នាំ (បច្ចុប្បន្នចូលនិវត្តន៍) បានផ្ទេរពីក្លិប River Plate របស់លីគកំពូលអាហ្សង់ទីន ទៅក្លិប Barcelona របស់លីគកំពូលអេស្ប៉ាញ ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០០១ ក្នុងតម្លៃ ៣៥.៩០លានផោន


Javier Saviola
Javier Saviola

៩-អតីតយុវជនខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេស Wayne Rooney វ័យ ៣៤ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប Derby County លីគលំដាប់ទី២ អង់គ្លេស) បានផ្ទេរពីក្លិប Everton របស់លីគកំពូលអង់គ្លេស ទៅក្លិប Manchester United របស់លីគកំពូលអង់គ្លេស ក្នុងវ័យ ១៨ឆ្នាំ កាលពីខែសីហា ឆ្នាំ២០០៤ ក្នុងតម្លៃ ៣៧លានផោន

Wayne Rooney
Wayne Rooney

៨-អតីតយុវជនខ្សែការពារជម្រើសជាតិអង់គ្លេស Luke Shaw វ័យ ២៥ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប Manchester United លីគកំពូលអង់គ្លេស) បានផ្ទេរពីក្លិប Southampton របស់លីគកំពូលអង់គ្លេស ទៅក្លិប Manchester United របស់លីគកំពូលអង់គ្លេស ក្នុងវ័យ ១៨ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៤ ក្នុងតម្លៃ ៣៧.៥០លានផោន

Luke Shaw
Luke Shaw

៧-យុវជនសញ្ជាតិព័រទុយហ្គាល់ Fábio Silva វ័យ ១៨ឆ្នាំ ទើបតែផ្ទេរពីក្លិប Porto របស់លីគកំពូលព័រទុយហ្គាល់ ទៅក្លិប Wolves របស់លីគកំពូលអង់គ្លេស កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងតម្លៃ ៤០លានផោន

Fábio Silva
Fábio Silva

៦-យុវជនខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Vinícius Júnior វ័យ ២០ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប Real Madrid លីគកំពូលអេស្ប៉ាញ) បានផ្ទេរពីក្លិប Flamengo របស់លីគកំពូលប្រេស៊ីល ទៅក្លិប Real Madrid របស់លីគកំពូលអេស្ប៉ាញ ក្នុងវ័យ ១៨ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៨ ក្នុងតម្លៃ ៤៥ លានផោន

Vinícius Júnior
Vinícius Júnior

៥-អតីតយុវជនខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Rodrygo វ័យ ១៩ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប Real Madrid លីគកំពូលអេស្ប៉ាញ) បានផ្ទេរពីក្លិប Santos របស់លីគកំពូលប្រេស៊ីល ទៅក្លិប Real Madrid របស់លីគកំពូលអេស្ប៉ាញ ក្នុងវ័យ ១៨ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃ ៤៥លានផោន

Rodrygo
Rodrygo

៤-អតីតយុវជនខ្សែប្រយុទ្ធជម្រើសជាតិបារាំង Anthony Martial វ័យ ២៤ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប  Manchester United លីគកំពូលអង់គ្លេស) បានផ្ទេរពីក្លិប Monaco របស់លីគកំពូលបារាំង ទៅក្លិប Manchester United របស់លីគកំពូលអង់គ្លេស ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៥ ក្នុងតម្លៃ ៦០លានផោន

Anthony Martial
Anthony Martial

៣-យុវជនខ្សែការពារជម្រើសជាតិហូឡង់ Matthijs de Ligt វ័យ ២១ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប  Juventus លីគកំពូលអ៊ីតាលី) បានផ្ទេរពីក្លិប Ajax របស់លីគកំពូលហូឡង់ ទៅក្លិប Juventus លីគកំពូលអ៊ីតាលី ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃ ៨៥.៥០លានផោន

Matthijs de Ligt
Matthijs de Ligt

២-យុវជនខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ João Félix វ័យ ២០ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប  Atlético Madrid លីគកំពូលអេស្ប៉ាញ) បានផ្ទេរពីក្លិប Benfica របស់លីគកំពូលព័រទុយហ្គាល់ ទៅក្លិប Atlético Madrid លីគកំពូលអេស្ប៉ាញ ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃ ១២៦លានផោន

João Félix
João Félix

១-យុវជនខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappé វ័យ ២១ឆ្នាំ (បច្ចុប្បន្នលេងនៅក្លិប  PSG លីគកំពូលបារាំង) បានផ្ទេរពីក្លិប Monaco របស់លីគកំពូលបារាំង ទៅក្លិប PSG លីគកំពូលបារាំង ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០១៨ ក្នុងតម្លៃ ១៤៥លានផោន

Kylian Mbappé
Kylian Mbappé

ប្រភពtransfermarkt.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T