ភ្នំពេញ៖ ខណៈពេលដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ឈិន មុន្នីនាថ កំពុងទទួលបានការគាំទ្រខ្លាំងនៅលើវិស័យសិល្បៈនោះ ស្ទើរតែគ្រប់សកម្មភាពប្រចាំថ្ងៃទាំងអស់របស់នាង ត្រូវបានមហាជនតាមដានមិនរំលងនោះទេ។
ជាមួយគ្នានេះផងដែរ តារាសម្ដែងស្រីវ័យក្មេងរូបនេះ ត្រូវបានទស្សនិកជនជាច្រើន ស្គាល់តាមរយៈការសម្ដែងរឿងជាតួឯកមិនតិចនោះទេនាពេលកន្លងមក បូករួមទាំងMVបទចម្រៀងផងដែរ។  យ៉ាងណាមិញកាលពីពេលថ្មីៗនេះផងដែរ ក្រោយពីមហាជនជាច្រើន បានសង្ស័យថាតារាសម្ដែងស្រី កញ្ញា ឈិន មុន្នីនាថ និងនាយ ព្រែក មានទំនាក់ទំនងស្នេហាជាមួយគ្នានោះ។

មិនបានប៉ុន្មានផង ស្រាប់តែកញ្ញា ឈិន មុន្នីនាថ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀត ជាមួយនឹងជំនួញថ្មីរបស់នាង ដែលនាងបាននាំចូលមកពីក្រៅប្រទេស ផ្ទាល់តែម្ដង ស្របពេលដែលពេលនេះនាងក៏មានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះស្ដែងឲ្យឃើញថា តារាវ័យក្មេងរូបនេះ  ទោះបីជានាងនៅមានវ័យក្មេងក៏ពិតមែន តែនាងមានភាពជោគជ័យនៅខ្លាំង មិនចាញ់តារាៗផ្សេងៗទៀតនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ឈិន មុន្នីនាថ និងនាយ ព្រែក 
ឈិន មុន្នីនាថ និងនាយ ព្រែក 
ឈិន មុន្នីនាថ 
ឈិន មុន្នីនាថ 
ឈិន មុន្នីនាថ 
ឈិន មុន្នីនាថ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក