ភ្នំពេញ៖ ខណៈពេលដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា
ឈិន មុន្នីនាថ កំពុងទទួលបានការគាំទ្រខ្លាំងនៅលើវិស័យសិល្បៈនោះ ស្ទើរតែគ្រប់សកម្មភាពប្រចាំថ្ងៃទាំងអស់របស់នាង
ត្រូវបានមហាជនតាមដានមិនរំលងនោះទេ។
ជាមួយគ្នានេះផងដែរ តារាសម្ដែងស្រីវ័យក្មេងរូបនេះ ត្រូវបានទស្សនិកជនជាច្រើន ស្គាល់តាមរយៈការសម្ដែងរឿងជាតួឯកមិនតិចនោះទេនាពេលកន្លងមក
បូករួមទាំងMVបទចម្រៀងផងដែរ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះផងដែរ ក្រោយពីមហាជនជាច្រើន បានសង្ស័យថាតារាសម្ដែងស្រី កញ្ញា
ឈិន មុន្នីនាថ និងនាយ ព្រែក មានទំនាក់ទំនងស្នេហាជាមួយគ្នានោះ។
មិនបានប៉ុន្មានផង ស្រាប់តែកញ្ញា ឈិន មុន្នីនាថ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀត ជាមួយនឹងជំនួញថ្មីរបស់នាង ដែលនាងបាននាំចូលមកពីក្រៅប្រទេស ផ្ទាល់តែម្ដង ស្របពេលដែលពេលនេះនាងក៏មានការគាំទ្រយ៉ាងខ្លាំងផងដែរ។
ទាំងនេះស្ដែងឲ្យឃើញថា តារាវ័យក្មេងរូបនេះ ទោះបីជានាងនៅមានវ័យក្មេងក៏ពិតមែន តែនាងមានភាពជោគជ័យនៅខ្លាំង មិនចាញ់តារាៗផ្សេងៗទៀតនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖





