Nichaphat ម្ចាស់បទ My Ambulance ដាច់ចិត្តទម្លាយមុខគូស្នេហ៍ហើយ

//s6.kh1.co/e1/e1f62134015a98f589d66532eddf2f2aeab4fc9c.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កុំឲ្យអ្នកគាំទ្រសង្ស័យខ្លាំងពេក ខណៈពេលនេះ តារាចម្រៀងស្រី Nichaphat ព្រមបើកបង្ហាញថា ខ្លួនពិតជាមានទំនងទំនងស្នេហាជាមួយនឹង តារាប្រុស លោក​ Nong Thana ពិតមែន

ថៃ៖ ថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង នាង Nichaphat ធ្វើឲ្យហ្វេនៗជាមិនតិចនាក់ឡើយ មានភាពភ្ញាក់ផ្អើល លាយឡំនឹងភាពសប្បាយរីករាយ ខណៈពេលដែល នាងព្រមបើកបង្ហាញពីមុខមាត់គូស្នេហ៍ ដែលជាតារាសម្ដែងប្រុសរូបស្រស់ លោក Nong Thana បន្ទាប់ពីមានទំនាក់ទំនងនឹងគ្នា អស់មួយរយៈពេល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ នាង និងគូស្នេហ៍ ត្រូវបានហ្វេនៗជាច្រើន លួចតាមដាន ក៏ដូចជាមានការសង្ស័យជាយូរមកហើយ ក្រោយពេល ដែលតែងតែឃើញអ្នកទាំងពីរ​ បង្ហាញរូបភាព នៅនឹងកន្លែងក្បែរៗគ្នាក្នុងពេលវេលាតែមួយ ជាពិសេស ថែមទាំងមានការឆ្លើយឆ្លងគ្នានៅលើបណ្ដាញសង្គម ជាមួយនឹងការលេងសើចជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រ មានការសង្ស័យថា រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរអាចជារឿងពិតដែរឬទេ។ 

យ៉ាងណាមិញ ទំនាក់ទំនងស្នេហានេះ កំពុងតែមានភាពភ្លឺស្វាងបណ្ដើរៗហើយ ក្នុងពេលដែល Nichapat បានចេញមកផ្ដល់បទសម្ភាសន៍ និយាយអំពីទំនាក់ទំនងជាមួយនឹង លោក Nong Thana ថា អ្នកទាំងពីរ ពិតជាមានទំនាក់ទំនងស្នេហានឹងគ្នា ដោយបើកចំហ ហើយពួកគេទាំងពីរក៏បានទាក់ទងគ្នាអស់មួយរយៈ ម៉្យាងវិញទៀត នាងថែមទាំងបានទៅជួបម្តាយ និងបងប្អូនប្រុសស្រី នៅក្នុងក្រុមគ្រួសាររបស់លោក Nong Thana រួចរាល់ហើយដែរ។ 

ក្រោយពីទទួលដំណឹងបែបនេះ ហ្វេនៗជាច្រើនពិតជាចូលរួមអបអរសាទរ ចំពោះនាងនិងគូស្នេហ៍ និងសូមឲ្យទំនាក់ទំនងមួយនេះ មានភាពយូរអង្វែង ថែមទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nong Thana 
Nong Thana 
Nong Thana 
Nong Thana 
Nong Thana 
Nong Thana 
Nong Thana 
Nong Thana 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T