ភ្នំពេញ៖ គ្រប់គ្នាបានដឹងរួចមកហើយថា បច្ចុប្បន្នជីវិតប្ដីប្រពន្ធរបស់អ្នកនាង ទូច ស្រីល័ក្ខ នាងនិងស្វាមីសម្រេចចិត្តរស់នៅបែកគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ បើទោះបី ពេលនេះ តារាស្រីរូបនេះ មិនបានរស់នៅក្បែរស្វាមីក៏ពិតមែន តែយើងសង្កេតឃើញអ្នកទាំងពីរ តែងតែមានបញ្ហាជាមួយគ្នា និងឆ្លើយឆ្លងសារតបតទៅគ្នាលើបណ្ដាញសង្គមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស កាលពីថ្មីៗនេះ ស្វាមីអ្នកនាង ទូច ស្រីល័ក្ខ បានធ្វើសរសេរលិខិតបដិសេធរាល់ពាក្យសម្ដីដែលភរិយាខ្លួននិយាយចោទប្រកាន់លើលោកថា បានចាកចោលប្រពន្ធ និងកូន ហើយមានស្រីថ្មីនោះ។ ដោយឡែក ក្រោយឃើញសារបដិសេធពីស្វាមីរួចមក ស្រាប់តែប៉ុន្មានម៉ោងមុននេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពយ៉ាងស្រងូតស្រងាត់អមជាមួយសារថ្មី និយាយពីគម្រោងចេញបទថ្មី ដែលទាក់ទង និងជីវិតប្ដីប្រពន្ធខ្លួនថែមទៀតផង។ ដោយសារមួយនោះនាងបានសរសេរថា៖
ខ្ញុំនឹងធ្វេីបទចម្រៀងមួយបទនៅក្នុងពេលឆាប់ខាងមុខនេះ ១៖ បងទុកអូនចេាលមានស្រីថ្មីទៀត បងប្រេីគ្រប់ស្នៀតបង្ខូចឈ្មេាះស្រី បង្ហេាះហ្វេសប៊ុកចេាទទាំងបំភ្លៃ តេីត្រូវដែរឬអ្វី ឈ្មេាះប្តីចេាលអូន។ ២៖ បេីចង់ដឹងពិត បងប្អូនត្រូវគិត ត្រូវឬយ៉ាងណា គេបេាះបង់កូនឲ្យរងឈឺផ្សារវេទនាយ៉ាងណា រយៈពេលពីរឆ្នាំ។ ៣៖ បងដេីរចេាលអូន បងដេីរចេាលកូន ភ្ជាប់ពាក្យស្រីថ្មី ចុះចេញពីផ្ទះគ្មានមូលហេតុអ្វី សំខាន់លេាកប្តីមិនទាន់លែងលះ។ ទេាះជាបែបណា ខ្ញុំត្រូវតែរឹងមាំសម្រាប់តែកូនរបស់ខ្ញុំមួយមុខ សូមបងប្អូនគិតចុះ បេីអ្នកតាមដានរូបខ្ញុំប្រាកដជាយល់ច្បាស់ណាស់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ទូច ស្រីល័ក្ខ និងស្វាមីបានរស់នៅបែកគ្នាអស់រយៈពេលជាយូរខែមកហើយ ដោយពេលនេះអ្នកទាំងពីរក៏មិនទាន់លែងលះដាច់ស្រេចនៅនោះទេ ដោយយើងឃើញសារពីភាគីទាំងសងខាង បង្ហោះជារឿយៗនិយាយយកខុសត្រូវរៀងៗខ្លួនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





