ក្តៅៗ! ពេលនេះ Messi បានបង្ហាញខ្លួនជាថ្មីនៅទឹកដី Camp Nou

//s6.kh1.co/59/596dba641f85b46757e693bd0f75a67b907d49f1.jpg
កីទ្បា

 ០៨-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្ថានីយ៍វិទ្យុ RAC1 ដែលមានមូលដ្ឋាននៅទីក្រុង Barcelona បានផ្តិតយករូបភាពរបស់ខ្សែប្រយុទ្ធ Lionel Messi ពេលចូលមកដល់ក្លិបដើម្បីហ្វឹកហាត់ជាមួយក្រុមនៅរសៀលនេះ។

ស្ថានីយ៍វិទ្យុ RAC1 ដែលមានមូលដ្ឋាននៅទីក្រុង Barcelona បានផ្តិតយករូបភាពរបស់ខ្សែប្រយុទ្ធ Lionel Messi ពេលចូលមកដល់ក្លិបដើម្បីហ្វឹកហាត់ជាមួយក្រុមនៅរសៀលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនបានធ្វើតេស្តរកមេរោគ Covid-19 នៅផ្ទះរបស់គាត់ពីរបីថ្ងៃមុនរួចមកហើយ ដោយលទ្ធផលគឺអវិជ្ជមាន។ ទោះយ៉ាងណា គាត់នៅតែមិនអាចចូលរួមហ្វឹកហាត់ជាមួយក្រុមបានទេ ដោយសារតែបទបញ្ជារបស់ La Liga

Messi ពេលជិះឡានមកហ្វឹកហាត់
Messi ពេលជិះឡានមកហ្វឹកហាត់

មិនខុសអ្វីនឹង Philippe Coutinho ទេ ដែលប្រធានក្រុមបាសេឡូណារូបនេះនឹងហ្វឹកហាត់ដោយខ្លួនឯងពីរបីថ្ងៃទៀតរហូតដល់គាត់មានការធ្វើតេស្តរកមេរោគម្តងទៀត ដោយក្រុមដែលនៅសល់ទាំងប៉ុន្មាននឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់ជាធម្មតា។ 

Messi ពេលជិះឡានមកហ្វឹកហាត់
Messi ពេលជិះឡានមកហ្វឹកហាត់

ដូចដែលអ្នកបានឃើញថា Messi បានមកក្លិបដើម្បីហ្វឹកហាត់មុនគេបង្អស់ គឺប្រហែលជា ៩០ នាទីមុនមិត្តរួមក្រុមរបស់គាត់ទាំងអស់។ ហើយបើយោងតាមប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា Messi ប្រាកដណាស់ថានឹងត្រូវប្រកួតមិត្តភាពមុនបើករដូវកាលរបស់ Barcelona ទល់នឹងក្រុម Nastic នៅថ្ងៃសៅរ៍នេះផងដែរ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T