អតីតគ្រូបង្វឹករបស់ Arturo Vidal ប្រាប់ពីអនាគតរបស់កីឡាកររូបនេះនៅក្លិប Barcelona ថា...

//s6.kh1.co/2a/2a08ae5a6024c13cdbaae43545cef8b2291ac85b.jpeg
កីទ្បា

 ០៨-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Jose Sulantay បានប្រាប់ Tuttomercatoweb ថា៖ "អនាគតរបស់ Vidal នៅក្លិប FC Barcelona នឹងមិនស្ថិតស្ថេរទៀតនោះទេ ដោយអ្វីៗបានបញ្ចប់ជាស្ថាពររួចទៅហើយ។

លោក Jose Sulantay បានប្រាប់ Tuttomercatoweb ថា៖ "អនាគតរបស់ Vidal នៅក្លិប FC Barcelona នឹងមិនស្ថិតស្ថេរទៀតនោះទេ ដោយអ្វីៗបានបញ្ចប់ជាស្ថាពររួចទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបន្ថែមថា៖ "ក្លិបដែលមានភាគរយខ្ពស់ក្នុងការនាំយកខ្សែបម្រើរូបនេះមានតែក្លិប Inter របស់អ៊ីតាលីមួយប៉ុណ្ណោះ ដែលជាជម្រើសល្អបំផុតសម្រាប់គាត់។ នៅអ៊ីតាលី គាត់នឹងបន្តធ្វើជាខ្សែបម្រើដ៏ល្អសម្រាប់ក្រុមក្នុងរយៈពេលយូរ"។

លោក Jose Sulantay និង Arturo Vidal
លោក Jose Sulantay និង Arturo Vidal

យោងតាមរបាយការណ៍ចុងក្រោយបានរាយការណ៍ថា ការជួបគ្នាជាថ្មីរវាងខ្សែបម្រើសញ្ជាតិឈីលី និងគ្រូបង្វឹកលោក Antonio Conte អាចនឹងត្រូវប្រកាសជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញានេះផងដែរ។

លោកគ្រូបង្វឹក Antonio Conte និង Arturo Vidal
លោកគ្រូបង្វឹក Antonio Conte និង Arturo Vidal

តាមរបាយការណ៍របស់ Transfermarkt ខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៩៦ លើកឱ្យក្រុម Barcelona ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបោះបាល់ឱ្យមិត្តរួមកក្រុមស៊ុតបាន ១០ លើ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T