Mason Greenwood និង Phil Foden ត្រូវបានដកចេញពីបញ្ជីជម្រើសជាតិ ដោយសារតែមូលហេតុនេះ

//s6.kh1.co/d3/d3a2b333efbeff3fb31a1021a20c8eff27c53811.jpg
កីទ្បា

 ០៨-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធ Mason Greenwood និង ខ្សែបម្រើ Phil Foden ត្រូវបានដកចេញពីបញ្ជីជម្រើសជាតិអង់គ្លេសពីបទរំលោភគោលការណ៍ណែនាំសុវត្ថិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

ខ្សែប្រយុទ្ធ Mason Greenwood និង ខ្សែបម្រើ Phil Foden ត្រូវបានដកចេញពីបញ្ជីជម្រើសជាតិអង់គ្លេសពីបទរំលោភគោលការណ៍ណែនាំសុវត្ថិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ ដោយសារកីឡាករវ័យក្មេងទាំង២រូបនេះបាននាំមនុស្សស្រីវ័យក្មេងចូលទៅសណ្ឋាគាររបស់ក្រុមជម្រើសជាតិខ្លួននៅប្រទេសអុីស្លង់ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ UEFA Nations League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Greenwood និង Foden នៅក្នុងសណ្ឋាគារ
Greenwood និង Foden នៅក្នុងសណ្ឋាគារ

ជាការកត់សម្គាល់ មនុស្សស្រីម្នាក់ក្នុងចំណោមពួកគេបានបង្ហោះវីដេអូនៅលើ Snapchat ហើយនៅក្នុងខ្សែវីដេអូនោះ គេសង្កេតឃើញមានកីឡាកររបស់ Man City និង Man United អង្គុយនៅបន្ទប់សណ្ឋាគារតែមួយ។

Greenwood និង Foden នៅទីលានហ្វឹកហាត់
Greenwood និង Foden នៅទីលានហ្វឹកហាត់

គួរបញ្ជាក់ផងដែរថា គោលការណ៍ណែនាំសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 គឺមិនតម្រូវឱ្យកីឡាករនាំភ្ញៀវមកជាមួយក្នុងអំឡុងពេលធ្វើដំណើរជាមួយក្រុមនោះទេ។ ដូច្នេះ ដោយការល្មើសបែបនេះ Greenwood និង Foden នឹងមិនអនុញ្ញាតិឱ្យធ្វើដំណើរពី Reykjavik ទៅ Copenhagen ជាមួយក្រុមដើម្បីប្រកួតទល់នឹងដាណឺម៉ាកនោះទេ៕

Greenwood និង Foden នៅទីលានហ្វឹកហាត់
Greenwood និង Foden នៅទីលានហ្វឹកហាត់

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T