តំបន់ចំនួន៥ក្នុងរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសអាសន្ន ដោយសារឥទ្ធិពលភ្លើងឆេះព្រៃកំពុងរីករាលដាលយ៉ាងឆាប់រហ័ស

//s4.kh1.co/08/08385715db8195bc475eb7d2bbfd9ba1cd5f635a.jpeg
សង្គម

 ០៧-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសដាក់តំបន់ចំនួន៥ ​នៅក្នុងគ្រាអាសន្ន​ ដោយសារតែបញ្ហាភ្លើងឆេះព្រៃ

កាលីហ្វ័រញ៉ា៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសដាក់តំបន់ចំនួន៥ រួមមាន Fresno County, Madera County, Mariposa County, San Bernardino County និង San Diego County នៅក្នុងគ្រាអាសន្ន​ ដោយសារតែបញ្ហាភ្លើងឆេះព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom
អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom

ការប្រកាសអាសន្ននេះ ត្រូវ​បានធ្វើឡើងបន្ទាប់ពីភ្លើងឆេះព្រៃ ដែលមានឈ្មោះថា គ្រីក (Creek) ​កើតឡើងកាលពីយប់ថ្ងៃសុក្រ បានឆេះរាលដាលយ៉ាងឆាប់រហ័ស និងលេបត្របាក់ដីព្រៃអស់​ជិត ២ម៉ឺនហិកតា ព្រមទាំងបង្កឱ្យមានការជម្លៀស និងបិទផ្លូវនៅតំបន់ Fresno ​កណ្តាលរដ្ឋកាលីហ្វ័រញ៉ាផងដែរ។

យន្តហោះពន្លត់អគ្គិភ័យ បានចុះជួយអន្តរាគមន៍ជាបន្តបន្ទាប់
យន្តហោះពន្លត់អគ្គិភ័យ បានចុះជួយអន្តរាគមន៍ជាបន្តបន្ទាប់

គួរជម្រាបដែរថា ​ភ្លើងឆេះព្រៃនេះ ​ក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់​ និងបំផ្លាញសំណង់អាគារ ផ្ទះសម្បែងចំនួន ៣,៣០០ខ្នង។ ហើយក្នុងនោះ មានមនុស្សជាង ២០០នាក់​ ត្រូវបានកងកម្លាំងឧទ្ធម្ភាគចក្របានជួយសង្គ្រោះទាន់ពេលវេលា៕

ភ្លើងឆេះព្រៃនេះ លេបត្របាក់ដីព្រៃប្រមាណអស់ជិត ២ម៉ឺនហិកតា
ភ្លើងឆេះព្រៃនេះ លេបត្របាក់ដីព្រៃប្រមាណអស់ជិត ២ម៉ឺនហិកតា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T