សុទ្ធតែសត្វ ដែលអ្នកធ្លាប់ឃើញ តែអ្នកមិនដែលដឹងថា ពួកវា មានអាយុច្រើនប៉ុណ្ណាទេ

//s6.kh1.co/ac/acd7b59fc7ca27c8f94a3a0b8a398af663b15847.jpg
យល់ដឹង

 ១៤-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

សត្វ​ដែល​មាន​អាយុ​វែង​ជាងគេបំផុត ដែល​មាន​អាយុ​​រាប់​រយ​ឆ្នាំ ហើយ​ចំណែក​Jellyfish ជា​សត្វ​សមុទ្រ​មួយ​ប្រភេទ​ដែល​អា​ចមានអាយុ​អមតៈ ថែម​ទៀត​ផង​។

យល់ដឹង​៖ តាម​ការបាន​ដឹង ​របស់​មនុស្សភាគច្រើន ​តែង​តែគិត​ថា ​សត្វ​អណ្តើ​កគឺជាប្រភេទ​​​សត្វមួយ​ប្រភេទ ​​ដែល​អាច​រស់នៅ ​បាន​យូរ​ជាង​គេ​បំផុត ក្នុង​ចំណោម​សត្វ​ទាំងឡាយ​ តែការគិតនេះ អាច​នឹង​មិនទាន់​ត្រឹម​ត្រូវ​នោះទេ ព្រោះ​​ការពិត​​មាន​សត្វ​ជា​ច្រើន​ទៀត ដែលអាច​​​មាន ​អាយុ​វែង​ជាង​សត្វអណ្តើក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​ មាន​សត្វ​ខ្លះ​អាច​រស់​នៅ ​បាន​រាប់​ពាន​ឆ្នាំ​ ហើយក្នុង​ចំណោម​នោះ ​ក៏​មាន​​សត្វ​មួយ​ប្រភេទ​ទៀត ​អាច​រស់​នៅជា​អមតៈ ដែល​វាអាច​នឹង​ធ្វើ​ឲ្យ ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះការលើកឡើង​នេះ ​តែ​វា​ជាការពិត​។

ខាងក្រោម​នេះ​គឺ​ជា ​ប្រភេទ​សត្វ​ក្នុង​ទឹក ​និង​លើ​ដី​ដែល​សត្វ​ទាំង​នេះ​ អាច​មាន​ជីវិត​រស់នៅ​ បាន​យូរ​បំផុត ​ក្នុង​ចំណោម​សត្វ ​ទាំង​ឡាយ​ក្នុង​លោក៕

ចង់​ដឹង​ថា​មាន​សត្វ​ណា​ខ្លះ​សូម​ទៅតាម​ដានទាំងអស់គ្នា​៖

១. ត្រីឆ្លាម​ហ្គេន​ឡែន

ត្រីឆ្លាម​ហ្គេន​ឡែន
ត្រីឆ្លាម​ហ្គេន​ឡែន

យោងតាម ​ការសិក្សា​បាន​ឲ្យ​ដឹង​ថា​ ត្រី​ឆ្លាម​ប្រភេទ​នេះ ​អាច​មាន​អាយុ​កាល ចាប់​ពី​៣០០ ទៅ​៥០០ឆ្នាំ ហើយ​វាក៏ជា​ត្រី​ឆ្លាមមួយ​ប្រភេទ ​ដែលស្ថិតក្នុ​ងចំណោម​​ ​ត្រី​ឆ្លាម​ដែល​ធំ​បំផុតផងដែរ។ ជា​រួម​វា​​​អាច​មាន ​ប្រវែងចាប់ពី​៦,៤ម៉ែត្រទៅ​៧,៣ម៉ែត្រ និង​ទម្ងន់​ចាប់​ពី​១០០០គីឡូក្រាម ដល់​១៤០០គីឡូក្រាម។ ហើយ​ភាគច្រើន ​ត្រី​ឆ្លាម​ប្រភេទ​នេះ​វារស់​នៅ​ ក្នុង​សមុទ្រ​អាក់ទិច​ និង​អាត្លង់​ទិក​ខាង​ជើង ក្នុង​ជម្រៅ​ទឹកប្រមាណ ​ចាប់​ពី​៤,០០០ ទៅ​៧,០០០ហ្វីត​ផងដែរ​។

២. លៀសប្រម៉ោយដំរី

លៀសប្រម៉ោយដំរី
លៀសប្រម៉ោយដំរី

លៀស​ប្រភេទ​នេះ​ មាន​ដើម​កំណើត ​នៅ​តាម​ឆ្នេរ​សមុទ្រ នៃ​ភាគ​ខាង​លិច​កាណា​ដា និងភាគ​ពាយ័ព្យ​សហរដ្ឋអាមេរិក។ សំបក​របស់​វា​ អាច​មាន​ប្រវែង ​ចាប់ពី​១៥សង់​ទីម៉ែត្រ ទៅ​៦អ៊ីង។ ខ្យង​ប្រភេទ​នេះ ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ​វា​អា​ច​រស់​នៅ​បាន​យូរ​ជាង​១៦៥ឆ្នាំ។ ខ្យង​នេះ​មាន ​ការ​លូតលាស់​យ៉ាង​លឿន ​ក្នុង​អំឡុង​មួយ​ឆ្នាំ​ដំបូ​ង នៃ​ជីវិត​របស់​វា​ ហើយ​វា​អាច​លូតលាស់ ​បាន​ជា​មធ្យម​លើសពី ​១អ៊ីង​ក្នុង​មួយ​ឆ្នាំ ​នៃ​៤ឆ្នាំ​ដំបូង​នៃ ការកកើត​របស់​វា​។ ​

៣. Tuatara

Tuatara
Tuatara

គឺប្រភេទ​សត្វល្មូន ​ដែល​រស់​នៅ ក្នុង​ប្រទេ​សនូវែល​ហ្សេឡង់។ Tuatara គឺ​ជា​ស្រឡា​យ​នៃ​​​ពពួកសត្វSphenodontia តែ​មួយប្រភេទ​​គត់​ ដែល​អាច​បន្ត​មានរស់នៅ​តាំងពី២០០ លាន​ឆ្នាំ​មុនមក។​ Tuatara មាន​ពណ៌ត្នោត​បៃតង និងពណ៌ប្រផេះ ​ហើយមាន​ប្រវែងរហូត​ដល់​ទៅ​៨០ ​សង់​ទីម៉ែត្រ ពីក្បាល​ដល់​ចុង​កន្ទុយ និង​មាន​ទំងន់ ដល់ទៅ​១,៣គីឡូក្រាម។ Tuatara គឺ​​ជា​សត្វ​មួយប្រភេទ ​ដែល​ស្ថិតនៅក្នុ​ងចំណោម​សត្វ​ ដែល​អាច​រស់​នៅ ​បាន​វែង​បំផុតក្នុងលោក​ ដែល​វា​អាច​រស់​នៅ​បាន ​លើសពី​១០០ឆ្នាំ។

៤. ជន្លេន​បំពង់​

ជន្លេន​បំពង់​Lamellibrachia
ជន្លេន​បំពង់​Lamellibrachia

សត្វ​មួយប្រភេទ​នេះ ​រស់​នៅ​ក្នុង​សមុទ្រ​ទឹកជ្រៅ ជន្លេន​បំពង់នេះ ​អាច​មាន​ប្រវែង​ជាង​៣ម៉ែត្រ​និង លូតលាស់​យឺតៗ  ដោយ​ក្នុង​នោះ ​វា​អាច​បន្ត​ជីវិត​បាន ចន្លោះ​ពី១៧០ រហូតដល់​ទៅ​​២៥០ ឆ្នាំផងដែរ​។

៥. កាំប្រម៉ា​សមុទ្រក្រហម

កាំប្រម៉ា​សមុទ្រក្រហម
កាំប្រម៉ា​សមុទ្រក្រហម

កាំប្រម៉ា​សមុទ្រក្រហម អាច​មាន​ជីវិត​ ចាប់​ពី១០០​ទៅ ២០០ឆ្នាំ។ ហើយ​សត្វ​ប្រភេទ​នេះ​ អាច​រក​បាន​តែ​ពី​ សមុទ្រប៉ាស៊ី​ហ្វិច និង​តាម​ច្រាំង​ថ្ម ​នៃ​សមុទ្រ​ភាគ​ខាង​ជើង​អាមេរិក និង​ភាគ​ខាង​ជើង​ជប៉ុន តែប៉ុណ្ណោះ។

​រាងកាយ​ទាំងមូល ​នៃ​សត្វកាំប្រម៉ាសមុទ្រក្រហម​នេះ ​ត្រូ​វបាន​គ្របដណ្តប់ ​ដោយ​ឆ្អឹងខ្នង​ដ៏មុត​ស្រួច​ ដែល​បាន​ដុះ​នៅ​លើ​សំបក​រឹង ​ដែល​ជា​រនាំង​ការពារ រុំព័ទ្ធ​ជុំវិញ​សត្វ​វា​ផងដែរ។ វា​មាន​មាត់​មួយ នៅ​ត្រង់​ផ្នែក ​ខាងក្រោម​របស់​វា​ ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​ធ្មេញ​ប្រាំ។ ហើយវា​ក៏​ជា​ប្រភេទ​សត្វ ​ដែល​យក​សារ៉ាយ​សមុទ្រ ​ធ្វើជាអាហារផងដែរ​។

៦. ត្រីបាឡែន​ក្បាលធ្នូ​

ត្រីបាឡែន​ក្បាលធ្នូ​
ត្រីបាឡែន​ក្បាលធ្នូ​

ត្រីបាឡែន​ប្រភេទ​នេះ រស់​នៅ​ក្នុ​ងទឹក​ត្រជាក់ ​នៃសមុទ្រ​អាឡង់​ទិក​ខាង​ជើង និង​ប៉ាស៊ី​ហ្វិក​ខាង​ជើង។ វា​អាចមានអាយុ​ ជា​មធ្យ​ម​ចាប់​ពី ​ចន្លោះ​ពី​៦០ ទៅ​៧០ ជា​អាយុ​ដែល​វែង​ជាង​គេ ក្នុង​ចំណោម​ពពួក​ថនិកសត្វ​។

៧. ត្រីគល់រាំង

ត្រីគល់រាំង
ត្រីគល់រាំង

ត្រី​ប្រភេទនេះ​ ត្រូវ​បាន​គេពេញ​និយម ​យក​មក​ដាក់​តាំ​ង ក្នុ​ងអាង​ទឹក ​ដើម្បី​ទុកជា​ការ​លំអ​ផ្ទះ ហាង​ ឬ​ភោជនីយ​ដ្ឋាន​ផ្សេងៗ។ ត្រី​នេះ​មាន​ពណ៌ខុស​ៗគ្នា ​ជា​ច្រើន​ដូច​ជា​ពណ៌ក្រហម​ ពណ៌ទឹកមាស ពណទឹក​ក្រូច ពណ៌ខៀវចាស់ ជាដើម​។ ត្រីគល់​រាំង​ គឺជា​ត្រី​ទឹក​ត្រជាក់ វា​អាច​រស់​នៅ​បាន​ ជាមធ្យម​៤០​ឆ្នាំ ខណៈពេលដែល​ចាស់​ៗ ភាគ​ច្រើន​បាន​លើកឡើង វាអាច​រស់​នៅ​បាន​រហូតដល់ ២០០​ឆ្នាំ​ និង​លើសពី​នេះ​ទៀតផង។

៨. អណ្តើក

អណ្តើក
អណ្តើក

អណ្តើកនៃ​ពូជTestudinudae ​អាច​មាន​អាយុ ​ជា​មធ្យម​រហូតដល់ ​ទៅ​១៧៧ឆ្នាំ ដែល​វា​ត្រូវ​បាន​គេ​បញ្ជាក់ថា ជាសត្វមួយ​ដែល​មាន ​អាយុ​វែងជា​គេ​បំផុត​ ក្នុង​ចំណោម​ពពួក​សត្វ​ឆ្អឹង​កងទាំងអស់​។ វា​មាន​លក្ខណៈ ខុសពី​សត្វអណ្តើក​ដទៃ ​ដែល​វា​គឺ​រស់​នៅ លើ​ដី ចំណែក​អណ្តើ​កពូជ​​ផ្សេង​ទៀត ​ភាគ​ច្រើន​រស់នៅក្នុង​ទឹក​។

៩. Quahog សមុទ្រ

Quahog សមុទ្រ
Quahog សមុទ្រ

លាសនេះ ​មាន​ដើមកំណើត​ នៅ​មហាសមុទ្រ​អាត្លង់ ទិកខាងជើង វា​មាន​រាងពងក្រពើ​ហើយ​មាន ​សំបក​ពណ៌ខ្មៅ ដែល​ជា​ទូទៅ ​វា​ក៏តែងត្រូវ​​ ​គេប្រមូល​យក​ទៅធ្វើ​ជា ​អាហារ​ផងដែរ​។ លៀស​សមុទ្រមួយ​ប្រភេទនេះ វាអាច​មាន​ជីវិត​រហូត​ដល់ ទៅ​២០០ឆ្នាំផងដែរ។

១០. អេប៉ុង​អង់​តាក់​ទិច​

 អេប៉ុង​អង់​តាក់​ទិច​
 អេប៉ុង​អង់​តាក់​ទិច​

អេប៉ុងទាំងនេះ អាចរស់នៅ​លើស​ពី​៣០០ឆ្នាំ ហើយ​រស់​នៅ ​ក្រោម​ទឹក​ជម្រៅ៣២៥ ទៅ៦,៥០០ហ្វីត នៅក្រោមទឹក ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។ បរិយាកាសអាក្រក់នេះ ធ្វើឱ្យល្បឿនលូតលាស់ របស់ពួកវាថយចុះ នៃ​ដំណើរការជីវសាស្រ្ត ដែល​ជាលទ្ធផល​ធ្វើ​ឲ្យពួកវា ​មានអាយុវែង គួរឱ្យកត់សម្គាល់។ ការសិក្សាមួយ នៅឆ្នាំ២០០២ បានគណនា ឲ្យ​ដឹងថា​អេប៉ុងអង់​តាក់​ទិច មួយប្រភេទគឺAnoxycalyx Joubini អាចរស់នៅ បានយ៉ាងអស្ចារ្យ ក្នុងរយៈពេលរហូតដល់ទៅ​១៥០០០ ឆ្នាំ។

១១. Jellyfish

Jellyfish
Jellyfish

Dohrnii Turritopsis វា​ត្រូ​បាន​គេ​ស្គាល់ថា ​ជា​ងJellyfish អមតៈ ហើយ​វាក៏មិន​ត្រូវ​បាន​គេ​អាច​កំណត់​ ពី​អាយុកាលនៃ ​ការរស់នៅ ​​របស់​វា​បាន​ដែរ​។ ព្រោះ​​វាមានលក្ខណៈពិសេស ​ត្រង់​ថា​វា​អាច​ធ្វើ​ការ ​វិល​ត្រឡប់និង​ផ្លាស់​ប្តូរ​ ទាំង​ស្រុង​នៃ​ភាពពេញ​វ័យ​របស់​វា ​ម្តងហើយ​ម្តង​ទៀត ​ដូច្នេះ​ហើយ​ ទើប​វា​ជា​សត្វ​តែ​មួយគត់ ​ក្នុ​ងលោក​ ដែល​អា​ចមាន​អាយុ​អមតៈបាន​។

ប្រភព៖ treehugger , zingnews

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T