មួយឆ្នាំម្តង! តារាទាំងនេះ ជ្រើសឈុតប្រពៃណីទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ យ៉ាងស្រស់សោភា

//s4.kh1.co/0e/0eee06bdb21130566963eaa51e68677b7b48fe5c.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្នុងខែនេះក៏ជាខែភ្ជុំបិណ្ឌ ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ហើយបានជ្រើសរើសនៅសម្លៀកបំពាក់ឈុតប្រពៃណីស្លៀកពាក់យ៉ាងសមសួនគ្រប់ៗគ្នាតែម្ដង។

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង ចាប់ផ្ដើមប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកម្ល៉េះ ចំពោះពិធីបុណ្យបិណ្ឌភ្ជុំនេះ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេត ឬញាតិដែលបានស្លាប់ទៅនោះ និងធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ក្នុងខែនេះផ្ទាល់ក៏ជាខែភ្ជុំបិណ្ឌ ហើយថ្ងៃនេះត្រូវនឹងបិណ្ឌប្រាំ យើងឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករ សិល្បការិនីជាច្រើនដួងបានដឹកដៃគ្រួសារ នាំគ្នាយកចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលដល់សាច់ញាតិដែលបានស្លាប់ទៅ។ បើទោះបីរវល់ជាមួយការងារយ៉ាងណាក៏ តារាៗល្បីៗ ខំឆ្លៀតទៅវត្តយ៉ាងហោចណាស់ក៏បានមួយវត្ត ហើយមានអ្នកខ្លះក៏បានទៅធ្វើបុណ្យបានច្រើនវត្តទៀតផង។ 

ជាក់ស្ដែង បើគិតត្រឹមបិណ្ឌប្រាំនេះ យើងចាប់អារម្មណ៍ឃើញថា សិល្បការិនីជាច្រើនដួង បានតុបតែងខ្លូនយ៉ាងសមសួន ស្រស់សោភាខ្លាំងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង​ ដោយយូរៗទើបបានឃើញ តារាស្រីល្បីៗ បានស្លៀកនៅសម្លៀកបំពាក់ខ្មែរយ៉ាងស្រស់ស្អាតដូច្នេះ។

ជាពិសេស រាល់សម្លៀកបំពាក់ ដែលពួកគេបានជ្រើសមកស្លៀក មានការរចនាម៉ូតតាមក្បាច់បុរាណ លាយឡំ និងភាពច្នៃប្រឌិតផងនោះ មើលទៅកាន់តែស្អាត លេចធ្លោសាកសមជានារីខ្មែរតែម្ដង ពេលគ្រងលើខ្លួនបែបនេះទៅ៕

ចង់ដឹងថា មានសិល្បៈការិនីរូបណាខ្លះសូមទស្សនារូបភាពខាងក្រោម៖​

១៖ អ្នកនាង ឱក សុគន្ធកញ្ញា 

  អ្នកនាង ឱក សុគន្ធកញ្ញា 
  អ្នកនាង ឱក សុគន្ធកញ្ញា 
  អ្នកនាង ឱក សុគន្ធកញ្ញា ( ប្រភពរូបពី Srey Da )
  អ្នកនាង ឱក សុគន្ធកញ្ញា ( ប្រភពរូបពី Srey Da )

២៖ កញ្ញា មាស សុខសោភា

  កញ្ញា មាស សុខសោភា
  កញ្ញា មាស សុខសោភា
  កញ្ញា មាស សុខសោភា
  កញ្ញា មាស សុខសោភា

៣៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

   កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
   កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
   កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
   កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

៤៖ កញ្ញា ឈិត សុវណ្ណបញ្ញា

កញ្ញា ឈិត សុវណ្ណបញ្ញា
កញ្ញា ឈិត សុវណ្ណបញ្ញា
កញ្ញា ឈិត សុវណ្ណបញ្ញា
កញ្ញា ឈិត សុវណ្ណបញ្ញា

៥៖ កញ្ញា ថន លក្ខិណា

  កញ្ញា ថន លក្ខិណា
  កញ្ញា ថន លក្ខិណា
  កញ្ញា ថន លក្ខិណា និងបងស្រី
  កញ្ញា ថន លក្ខិណា និងបងស្រី

៦៖ កញ្ញា មាន សូនីតា

  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
ថ​ន​ ​ល​ក្ខិ​ណាមាន សូនីតាមាស សុខសោភាឱក សុគន្ធកញ្ញាហ៊ិន ច័ន្ទនីរ័ត្នឈិត សុវណ្ណបញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T