ញូដេលី៖ យោងតាមទិន្នន័យ​របស់ក្រសួងសុខាភិបាល​ឥណ្ឌាបានបង្ហាញ​ថា នៅថ្ងៃចន្ទ ទី ខែកញ្ញានេះ ​​ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ជាង ៩ម៉ឺននាក់​បន្ថែមទៀត ​ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងលើសប្រទេសប្រេស៊ីល ហើយក្លាយជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនបំផុតលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។

បច្ចុប្បន្ន​​ប្រទេស​ឥណ្ឌា​​មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤.២លាននាក់ ធៀបជាមួយប្រេស៊ីលមាន ៤.១លាននាក់ ខណៈសហរដ្ឋអាមេរិកមាន ៦.៤លាននាក់។ ហើយដោយសារ​តែកង្វះខាតការធ្វើតេស្ត ការ​គោរពតាមវិធានការរក្សាគម្លាតពីសង្គម ក៏ដូចជាប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយ ​​ទើបបណ្តាលឱ្យអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ១៩ នៅ​​ឥណ្ឌា​បន្តកើនឡើងជាលំដាប់។

គួរ​ឱ្យដឹងដែរថា ​រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នក​ស្លាប់​ជាង ៧ម៉ឺននាក់ និងអ្នក​ជាសះស្បើយប្រមាណ ៣.២លាននាក់។ ហើយបើទោះបីករណីឆ្លងជំងឺដ៏កាចសាហាវ​នេះ នៅតែបន្តកើនឡើងយ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាល​​​​ឥណ្ឌាត្រូវសម្រេច​​បើកទ្វារប្រទេស​​ ដើម្បី​ស្តាសេដ្ឋកិច្ចជាតិឡើងវិញ​ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់លើប្រជាជនក្រីក្រ ដែលរស់នៅពឹងផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃ៕

បុគ្គលិកសុខាភិបាលឥណ្ឌា ធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩
ឥណ្ឌា​​មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤.២លាននាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ