ខ្សែប្រយុទ្ធម្នាក់របស់ Real Madrid ថា គោលដៅសំខាន់របស់ក្រុមក្នុងរដូវកាលថ្មីខាងមុខ គឺប្រជែងយក ពានធំៗទាំងបីនេះ

//s4.kh1.co/04/04bcf4c1662f2bf303e519463b25c442286cb8e7.jpg
កីទ្បា

 ០៧-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធ Vinicius Junior កំពុង​រៀប​ចំ​ខ្លួនបានយ៉ាងល្អជាមួយក្លិប Real Madrid ដើម្បីប្រកួតប្រជែងរដូវកាលថ្មីខាងមុខនេះ ដោយរដូវកាលមុនកីឡាកររូបនេះក៏ជាចំណែកជួយឱ្យក្រុមលើកពាន La Liga ផងដែរ។

ខ្សែប្រយុទ្ធ Vinicius Junior កំពុង​រៀប​ចំ​ខ្លួនបានយ៉ាងល្អជាមួយក្លិប Real Madrid ដើម្បីប្រកួតប្រជែងរដូវកាលថ្មីខាងមុខនេះ ដោយរដូវកាលមុនកីឡាកររូបនេះក៏ជាចំណែកជួយឱ្យក្រុមលើកពាន La Liga ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​នេះបានប្រាប់ទូរទស្សន៍ Real Madrid ថា គោលដៅចម្បងរបស់យើងរដូវកាលនេះមិនខុសពីរដូវកាលមុននោះទេ គឺយកជ័យជម្នះជូនក្រុម និងជួយក្រុមឈ្នះពានគ្រប់ការប្រជែងសំខាន់ៗទាំងអស់​។

Vinicius Junior ពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម
Vinicius Junior ពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម

 កីឡាករ Vinicius ​បានបន្ថែមថាគោលដៅសំខាន់របស់យើងគឺឈ្នះពានរង្វាន់ La Liga , Champions League ​និង Copa del Rey ​ដោយយើងប្រឹងប្រែងហ្វឹកហាត់មិនថានៅផ្ទះនោះទេ  ដើម្បីលត់ដំកាយសម្បទាឱ្យបានល្អពេលការប្រជែងចាប់ផ្តើមជាថ្មី៕

https://s6.kh1.co/__image/w=650,h=434,q=100/d1/d159c2615946e2f2b52fe141a3f4a45f838fb1c1.jpg

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T