ចូលរួមសោកស្ដាយ! ភរិយារបស់​តារាជើងចាស់ Rong Kaomoolkadi ទទួលមរណភាពហើយ ព្រោះតែ....

//s6.kh1.co/b3/b3e977bf841debb85bb475cc961feee636959b72.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បណ្ដាអ្នកគាំទ្រជាពិតជាមានភាពសោកស្ដាយចំពោះ ក្រុមគ្រួសាររបស់តារាសម្ដែងជើងចាស់ លោក Rong Kaomoolkadi ខណៈដែលភរិយាជាទីស្រលាញ់ បានទទួលមរណភាពហើយ

ថៃ៖ គឺជារឿងដ៏គួរឲ្យសោលស្ដាយយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ​ បន្ទាប់ពី អ្នកស្រី Mae Thum Pathumwadee ដែលជាភរិយារបស់តារាសម្ដែងជើងចាស់ លោក Rong Kaomoolkadi បានទទួលមរណភាព ក្នុងអាយុ ៧២ ឆ្នាំ ក្រោយពេលដែលបានតស៊ូនឹងជំងឺ ALS (ជំងឺខ្សោយសាច់ដុំ) និងមានជំងឺ ពុលក្រពេញទីរ៉ូអ៊ីត រយៈពេល ៨ ឆ្នាំមកហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះដំណឹងក្រៀមក្រំនេះ ត្រូវបានបង្ហាញ នៅក្នុងទំព័រហ្វេសប៊ុករបស់ របស់កូនប្រុស MaeThum  ដែលបានចុះផ្សាយកាលពីពាក់កណ្តាលអធ្រាត្រមុននេះ ផងដែរ ជាមួយនឹងទុក្ខសោកសង្វេគ ខណៈដែលបានបាត់បង់អ្នកម្ដាយជាទីស្រលាញ់ភ្លាមៗបែបនេះ។ 

យ៉ាងណាមិញ អ្នកស្រី MaeThum Pathumwadee ក៏ជាអតីតតារាស្រី នៅក្នុងឧស្សាហកម្មកម្សាន្ត ក្នុងនាមជាតារាចម្រៀងម្នាក់ ក្រោយមកក៏បានក្លាយទៅជាពិធីករ ក្នុងទូរទស្សន៍ដ៏ល្បីល្បាញ ថែមទៀតផង ដែលជាហេតុធ្វើឲ្យ បណ្ដាមហាជនជាច្រើន បានបង្ហាញភាពសោកស្ដាយ ចូលួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់អ្នកស្រី ផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖ 

Mae Thum និង ស្វាមី 
Mae Thum និង ស្វាមី 
Mae Thum និង កូនប្រុស 
Mae Thum និង កូនប្រុស 
រូបភាព Mae Thum កាលនៅរស់
រូបភាព Mae Thum កាលនៅរស់
រូបភាព Mae Thum កាលនៅរស់
រូបភាព Mae Thum កាលនៅរស់
រូបភាព Mae Thum កាលនៅរស់
រូបភាព Mae Thum កាលនៅរស់
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T