ស្តាប់ បទដំបូង «ខែភ្ជុំជ្រូកយំពេញទ្រុង» របស់ ព្រាប សុវត្ថិ ក្នុងផលិតកម្មថ្មី ពីរោះអត់? (មានវីដេអូ)

//s6.kh1.co/16/16bc0ef4625e6b3d326b57e481cc777cb06a6b3b.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនធម្មតាមែន ចូលក្នុងផលិតកម្មថ្មីភ្លាម បទចម្រៀងថ្មី របស់ កំពូលតារាចម្រៀង លោក​ ព្រាប សុវត្ថិ បានចេញជាផ្លូវការ ដែលមានសាច់ភ្លេងយ៉ាងពីរោះ ញាក់កន្រ្តាក់អារម្មណ៍ គួរជាទីពេញចិត្តពីហ្វេនៗគ្រប់ៗគ្នា។

ភ្នំពេញ៖  មកទល់នឹងបច្ចុប្បន្ននេះ កំពូលតារាចម្រៀងដ៏ល្បីល្បាញ ប្រចាំប្រទេស លោក ព្រាប សុវត្ថិ នៅតែអាចទាញយកប្រជាប្រិយភាព ពីហ្វេនៗក៏ដូចជាមហាជនជាច្រើន ចំពោះទឹកដមសំនៀងរបស់លោក ក៏ដូចជា បទចម្រៀងដ៏ពេញនិយម ដែលធ្វើឲ្យពួកគេស្ដាប់ហើយមិនចេះជិនណាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីថ្មីៗនេះកន្លងទៅនេះ វាក៏ជារឿងដ៏ភ្ញាក់ផ្អើលមួយទៀតដែរ ខណៈដែលរូបលោក បានប្រកាសចូលក្នុងផលិតកម្មថ្មីគឺ ក្រុមហ៊ុនចម្រៀង GALAXY NAVATRA ដែលមានការទទួលស្វាគមន៍រូបលោក យ៉ាងអធិកអធមផងដែរ ហើយចំពោះការចូលទៅក្នុងទ្រនំថ្មីមួយនេះ ក៏បានធ្វើឲ្យហ្វេនៗមិនតិចនាក់ឡើយ កំពុងតែរង់ចាំពីស្នាដៃរបស់លោក ជាមួយនឹងបទចម្រៀងថ្មី ថែមទៀតផង។ 

ដោយឡែក មិនឲ្យហ្វេនៗទន្ទឹងរង់ចាំយូរទៀតនោះ ដោយកាលពីមុននេះបន្តិច បទចម្រៀងថ្មីរបស់ លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង»  ក៏បានចេញជាផ្លូវការពីយូធូបរបស់ផលិតកម្ម GALAXY NAVATRA ដែលនៅក្នុងបទចម្រៀងមួយនេះ គឺមានសាច់ភ្លេងយ៉ាងពីរោះ ក្នុងការស្ដាប់កម្សាន្តនាពេលរដូវបុណ្យភ្ជុំខិតចូលមកដល់ខាងមុខនេះ ៕ 

បើជ្រាបច្បាស់ថា សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ 
រូបភាពចេញពី បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ 
រូបភាពចេញពី បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ 
រូបភាពចេញពី បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ 
រូបភាពចេញពី បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ 
រូបភាពចេញពី បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ 
រូបភាពចេញពី បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ 
បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ 
ព្រាប សុវត្ថិ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T